គ្រឹះស្ថានសិក្សា២៣ ទូទាំងប្រទេសចូលរួមប្រកួតកីឡានិស្សិតឧត្តមសិក្សាថ្នាក់ជាតិឆ្នាំនេះ

នូ មករា July 1, 2016


ភ្នំពេញ៖ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡានិស្សិតឧត្តមសិក្សា និងមធ្យមសិក្សាបច្ចេកទេសថ្នាក់ជាតិប្រចាំឆ្នាំសិក្សា ២០១៥-២០១៦។ 

13509139_855155477922003_6781105841304494004_n

ឯកឧត្តមអធិបតីបានមានប្រសាសន៍ទៅកាន់អង្គពិធីថា ការប្រកួតកីឡាបានជំរុញឱ្យប្រទេសនីមួយៗ ដាក់ទុនវិនិយោគដើម្បីលើកកម្ពស់ និងអភិវឌ្ឍគុណផលកីឡាដែលមានសក្តានុពលសំដៅទទួលបានជោគជ័យ ក្នុងការប្រកួតលើឆាកអន្តរជាតិ ក្នុងទិសដៅលើកកម្ពស់អត្តសញ្ញាជាតិ និងកិត្យានុភាពជាតិ។ ក្នុងន័យនេះវិស័យអប់រំកាយ និងកីឡាបានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់សុខភាពរបស់សិស្ស-និស្សិត ប្រជាជនគ្រប់រូបដើម្បីកាត់បន្ថយភាពអសកម្មផ្សេងៗក្នុងសង្គម ជាអាទិ៍ដូចជាការប្រើប្រាស់គ្រឿងញៀនជាដើម។ ឯកឧត្តម បានបន្តថា៖ «ខ្ញុំសង្ឈឹមយ៉ាងមុតមាំថា ប្អូនៗ និងក្មួយៗ កីឡាករ-កីឡាការិនី សិស្ស-និស្សិតទាំងអស់ពិតជាគោរពបានល្អតាមបទបញ្ជា និងគោលការណ៍ (Fair Play) ដែលដាក់ចេញដោយគណៈកម្មការរៀបចំការប្រកួត និងជាពិសេសលើផ្នែកបច្ចេកទេស និងចរិយាធម៌ដើម្បីឱ្យការប្រកួតនេះមានភាពរលូន និងជាគំរូដ៏ល្អដល់ប្អូនៗ និងក្មួយៗជំនាន់ក្រោយ។»

13507216_855155371255347_402232418051570831_n

សូមបញ្ជាក់ថា ការប្រកួតនេះចាប់ប្រព្រឹត្តទៅរយៈពេល ១២ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ ដែលប្រកួតលើ ៦ប្រភេទកីឡារួមមាន៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម ប៉េតង់ និងវាយកូនឃ្លីលើតុ និងមានសាកលវិទ្យាល័យ និងវិទ្យាស្ថានចូលរួមចំនួន២៣មកពីទូទាំងប្រទេស រីឯប្រតិភូ កីឡាករ-កីឡាការិនីសរុបចំនួន៩៨៧នាក់ ក្នុងនោះកីឡាការិនី១៩៥នាក់ផងដែរ៕

13439160_855155291255355_2451882494029779132_n

អត្ថបទ៖ អគ្គនាយកដ្ឋានកីឡា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត