កីឡាករយុវជនពិការ៤រូប និងគ្រូបង្វឹក២រូបចេញទៅហ្វឹកហាត់នៅកូរ៉េ

នូ មករា June 30, 2016


ភ្នំពេញ៖ កីឡាករជនពិការ ៤ រូប និងគ្រូបង្វឹក ២រូបបានចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋកូរ៉េហើយ ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នានានៅពេលខាងមុខ។

ឯកឧត្តមយី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជាបានមានប្រសាសន៍ថា នេះជាអត្តពលិកវ័យក្មេងដែលមានសក្ដានុពលខ្លាំងទោះបីគេមិនទាន់មានបទពិសោធន៍ខ្លាំងក្នុងវិស័យកីឡាក៏ដោយ។ ការហ្វឹកហាត់ដែលកំពុងតែដំណើរការទៅហើយនោះនឹងបញ្ចប់នៅថ្ងៃទី៦ ខែកក្កដា ខាងមុខ។

1

គួរបញ្ជាក់ថា កីឡាករជនពិការកម្ពុជាមួយរូបគឺវ៉ាន វ៉ុន បានទទួលសិទ្ធិចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល ។ក្រៅពីការប្រកួតកីឡាអូឡាំពិកនេះកីឡាជនពិការកម្ពុជានៅមានការប្រកួតព្រឹត្តិការណ៍ SEA Para Games នៅម៉ាឡេស៊ីនាឆ្នាំក្រោយទៀតហើយក៏ត្រៀម ASIAN Para Games ទៀតផង ។

ការបង្កើនសមត្ថភាពដល់អត្តពលិកវ័យក្មេងគឺជារឿងសំខាន់ដូច្នេះចាប់ពីពេលនេះទៅការកសាងថ្នាល ការកសាងសមត្ថភាពសម្រាប់អត្តពលិកវ័យក្មេងត្រូវតែចាប់ផ្ដើម។

ឯកឧត្តមយី វាសនា បានបន្តថា កីឡាករយុវជនពិការចំនួន៤រូប និងគ្រូបង្វឹក ២រូបនេះ ត្រូវទទួលការហ្វឹកហាត់នៅមជ្ឈមណ្ឌលជាតិនៃជនពិការរបស់កូរេដែលជាកន្លែងដ៏ល្បីល្បាញមួយក្នុងការកសាង សមត្ថភាពកីឡាករ កីឡាការិនីដែលត្រូវត្រៀមខ្លួនសម្រាប់ចូលរួមព្រឹត្តិការណ៍នានាលើឆាកអន្តរជាតិ៕

អត្ថបទ៖

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត