ថ្នាក់នាំកីឡាជម្រើសជាតិជម្រុញឲ្យកីឡាដែលកំពុងប្រមូលផ្តុំធ្វើតេស្តបញ្ចប់ដំណាក់កាលទី ១

នូ មករា June 29, 2016


ភ្នំពេញ:លោកប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានជម្រុញឲ្យប្រភេទកីឡាដែលកំពុងប្រមូលផ្ដុំទាំងអស់ធ្វើតេស្តលើសមត្ថភាពអត្តពលិករបស់ខ្លួនដើម្បីបញ្ចប់ដំណាក់កាលទី១ ។

កីឡាជម្រើសជាតិដែលប្រមូលផ្ដុំត្រូវបានបែងចែកជា ៣ ដំណាក់កាលដែលដំណាក់កាលដំបូងនោះគឺការហ្វឹកហាត់កម្លាំង ដំណាក់កាលទី២ ការហ្វឹកហាត់បច្ចេកទេស និង ដំណាក់កាលទី៣ ភាពអំណត់ពិសេស។

13551094_1122284754505678_81362029_n [800x600]

លោកប៉ុន សុខ បានឲ្យដឹងថាពេលនេះដំណាក់កាលទី១ ដែលជាដំណាក់កាលហ្វឹកហាត់កម្លាំងនោះបានបញ្ចប់ហើយ ស្របពេលដែលអនុរក្ស គ្រូបង្វឹកកំពុងតែសស្រាក់សស្រាំធ្វើតេស្តលើសមត្ថភាពកម្លាំងរបស់អត្តពលិកខ្លួន ដើម្បីពិនិត្យមើលថា តើមានការប្រែប្រួលឬទេ។

13563666_1122282967839190_679538349_n [800x600]

ក្នុងករណីមិនមានការប្រែប្រួលអត្តពលិករូបនោះអាចនឹងត្រូវប្ដូរចេញពីក្រុមជម្រើសជាតិដោយសារតែហេតុផលនានាគឺហ្វឹកហាត់មិនបានគ្រប់គ្រាន់ គ្មានវិន័យក្នុងការហ្វឹកហាត់ ឬអាចថាគេគ្មានសមត្ថភាពតែម្ដង។

មេកីឡាជម្រើសជាតិរូបនេះបានព្រមានថាកីឡាជម្រើសជាតិពេលនេះមានប្រាក់ខែច្រើនណាស់ហេតុនេះគេត្រូវតែហ្វឹកហាត់ឲ្យបានដល់កម្រិតខ្ពស់មួយដែលស្របជាមួយនឹងកំណើននៃប្រាក់ខែនោះផង ។ ប្រសិនបើគ្មានពេលវេលាដើម្បីហាត់ ឬ ហាត់មិនដល់កម្រិតគេត្រូវតែប្ដូរចេញហើយ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត