Thai League: គិតត្រឹមជុំទី ១ ចំណូលដែលក្លឹបនៅប្រទេសថៃទទួលបានលើស ៣២ លានបាត

លី រិទ្ធី June 29, 2016


ក្លឹបនៅលីកកំពូលនៃប្រទេសថៃ ចំណូលរបស់ពួកគេបច្ចុប្បន្ននេះបានកើនឡើងគួរឲ្យកត់សម្គាល់នេះបើគិតតែចំណូលពីការផលិតផល និង សម្ភារៈរបស់ក្លឹប ព្រមទាំង ឯកសណ្ឋានតែប៉ុណ្ណោះ។

នៅក្នុងចំណោមក្លឹបទាំង ១៨ នៅក្នុងលីកកំពូលនៃប្រទេសថៃនេះ គិតត្រឹមជុំទី ១ ក្លឹបដែលរកបានចំណូលច្រើនជាងគេនោះគឹក្លឹប Buriram United។ ទោះបីជាទម្រង់លេងរបស់ពួកគេនៅរដូវកាលនេះមានការធ្លាក់ចុះក៏ពិតមែន តែបើនិយាយពីផ្នែកហិរញ្ញវត្ថុវិញគឹពួកគេនៅតែខ្លាំង នៅតែនាំមុនក្លឹបដដែល។ ក្លឹបនេះកំពុងតែនាំមុខគេនៅតារាងក្លឹបដែលរកបានចំណូលច្រើនជាងគរបើគិតតែលក់ផលិតផលរបស់ក្លឹបតែប៉ុណ្ណោះ ក្លឹបនេះទទួលបានចំណូលរហូតដល់ទៅជាង ៣២ លានបាត នៅក្នុងជើងទី ១ នេះ។  ពួកគេមានចំនួនអ្នកទស្សនាជាមធ្យមច្រើនជាងគេ ព្រមទាំងមានការលក់ផលិតផលច្រើនជាងគេផងដែរ។

ចំណែកក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុសរុប ក្លឹប Muangthong United គឺឈនៅលេខ ២ ដែលរកចំណូលបានប្រមាណជាជាង ២០ លានបាត។ ការនាំយកកីឡាករដូចជា កីឡាករ Chanathip Songkrasin, កីឡាករ Adisak Kraisorn, កីឡាករ Tristan Do បានធ្វើឲ្យក្លឹបទទួលបានប្រជាប្រិយភាពជាំខ្លាំង។ អ្នកគាំទ្រជាច្រើនក៏បាននាំគ្នាមកទស្សនាតារាងជម្រើសជាតិរបស់ពួកគេ ក៏ដូចជាការទិញនៅឯកសណ្ឋានផងដែរ។

បន្ទាប់ពីក្លឹប Muangthong គន្លាតហាក់ដូចជាច្រើនបន្តិចដោយក្លឹប Bangkok Glass ឈលេខ ៣ រកបានប្រមានជាជាង ៦.៧ លានបាត ក្លឹប Chonburi ៦.៦ លានបាត និងក្លឹប Chiangrai រកបា ៦.៤ លានបាត។

ខាងក្រោមនេះជាតារាងចំណូលរបស់ក្លឹបទាំង ១៨ ដែលរកបានពីការលក់ផលិតផល ក៏ដូចជាឯកសណ្ឋាននៅក្នុងជើងទី ១ នេះ (គិតជាបាត)៖

1. Buriram — 32,161,735
2. Muangthong — 20,141,285
3. Bangkok Glass — 6,794,006
4. Chonburi — 6,661,187
5. Chiangrai — 6,435,215
6. Sukhothai — 6,346,790
7. Sisaket — 5,948,010
8. Nakhon Ratchasima — 5,909,468
9. Suphanburi — 5,513,280
10. Navy — 4,830,308
11. Pattaya — 4,029,007
12. Ratchaburi — 3,340,790
13. Bankok United — 2,884,637
14. Super Power — 2,630,950
15. Army United — 2,337,425
16. BEC Tero — 2,201,277
17. Chainat — 2,176,280
18. BBCU — 1,805,610

Buriram

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត