Euro 2016: លោក Roy Hodgson លាលែងពីតំណែងក្រោយជម្រើសជាតិអង់គ្លេសធ្លាក់ចេញពី Euro 2016

លី រិទ្ធី June 28, 2016


អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិអង់គ្លេស លោក Roy Hodgson បានសម្រេចលាលែងពីតំណែងជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិអង់់គ្លេស ភ្លាមៗក្រោយក្រុមអង់គ្លេស បានចាញ់ក្រុមជម្រើសជាតិ អ៊ីស្លង់ ២-១ ហើយធ្លាក់ចេញពីការប្រកួតពានរង្វាន់ Euro 2016 ត្រឹមវគ្គ ១៦ ក្រុមចុងក្រោយ។

អ្នកចាត់ការទូទៅវ័យ ៦៨ ឆ្នាំរូបនេះក៏បានប្រាប់ផងដែរដា គ្រូបង្វឹក Gary Neville និង Ray Lewington ក៏នឹងលាឈប់ជាមួយលោកផងដែរ។ លោក Hodgson ដែលបានដឹកនាំក្រុមជម្រើសជាតិឈ្នះ ៣៣ ប្រកួតក្រោមការដឹកនាំ ៥៦ ប្រកួត បាននិយាយថា៖ “ខ្ញុំពិតជាមិនសប្បាយចិត្តនោះទេសម្រាប់លទ្ធផលនៅក្នុងការប្រកួតយប់នេះ ព្រមទាំងត្រូវចាកចេញពីការប្រកួតពានរង្វាន់ Euro 2016 នេះ។” “ខ្ញុំពិតជាមានមោទនភាពជាខ្លាំងដែលបានដឹកនាំក្រុមជម្រើសជាតិ ហើយខ្ញុំក៏ចង់នៅបន្តថែម ២ ឆ្នាំទៀតផងដែរ។ ប៉ុន្តែខ្ញុំដឹងថាពេលនេះគឺត្រូវដល់ពេលដែលខ្ញុំត្រូវចាកចេញស្របពេលដែលកុងត្រាខ្ញុំជាមួយនឹងសហព័ន្ធបាល់ទាត់អង់គ្លេសនឹងត្រូវបញ្ចប់ក្រោយការប្រកួត Euro 2016 នេះ។ ដូចនេះគួរតែសមល្មមដល់ពេលឲ្យអ្នកថ្មីដើម្បីចូលមកដឹកនាំវិញម្តង៕”

35BC53AE00000578-3662916-image-a-41_1467063156986

35BC344700000578-0-image-m-3_1467060942398

35BC363300000578-3662916-image-a-44_1467064656965

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ dailymail

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត