Euro 2016: កាលវិភាគប្រកួតពូល B

លី រិទ្ធី June 20, 2016


សម្រាប់ការប្រកួតពានរង្វាន់ Euro 2016 នៅយប់នេះមានការប្រកួតពីរគូរដែលជាការប្រកួតក្នុងពូល B។ ការប្រកួតនៅក្នុងយប់នេះជាការប្រកួតសន្សំពិន្ទុចុងក្រោយកក្នុងការប្រកួតពានរង្វាន់នេះ ដោយពូលនេះគ្មានក្រុមណាធានាបានកៅអីទៅលេងវគ្គ ១៦ ក្រុមចុងក្រោយនោះទេ ពោលគឹស្ថិតនៅលើលទ្ធផលការប្រកួតក្នុងយប់នេះទើបដឹងថាក្រុមណានឹងទទួលបានកៅអីទៅលេងវគ្គបន្ត។

យប់នេះក្រុមជម្រើសជាតិ អង់គ្លេស នឹងត្រូវជួបប្រកួតជាមួយក្រុមជម្រើសជាតិ ស្លូវ៉ាគី ខណៈក្រុមជម្រើសជាតិ រុស្សី ប៉ះក្រុមជម្រើសជាតិ វែលស៍ នៅវេលាម៉ោង ២ រំលងអធ្រាត្រ។

ក្រុមជម្រើសជាតិ អង់គ្លេស ក្នុង ១៦ ប្រកួតចុងក្រោយជាមួយក្រុមជម្រើសជាតិ ស្លូវ៉ាគី៖ ក្រុមជម្រើសជាតិ អង់គ្លេស ឈ្នះ ១១ ដង ស្មើ ៣ ដង និងក្រុមជម្រើសជាតិ ស្លូវ៉ាគី ឈ្នះ ២ ដង។ ការប្រកួតនេះប្រាកដជាជក់ចិត្តខណៈក្រុមជម្រើសជាតិអង់គ្លេស ត្រូវការត្រឹមស្មើដើម្បីធានាបានកៅអីទៅលេងវគ្គបន្ត ស្របពេលដែលក្រុមជម្រើសជាតិ ស្លូវ៉ាគី ត្រូវការឈ្នះដើម្បីធានាបានកៅអីទៅលេងវគ្គ ១៦ ក្រុមចុងក្រោយ។

ចំណែកឯការប្រកួតរវាងក្រុមជម្រើសជាតិ វែលស៍ ជាមួយនឹងក្រុមជម្រើសជាតិ រុស្សី ខណៈក្រុមទាំងពីរនេះត្រូវការឈ្នះដូចគ្នាដើម្បីធានាបានកៅអីទៅលេងវគ្គបន្ត ឬយ៉ាងហោចណាស់ទទួលបានលេខ ៣ ដើម្បីអាចមានឱកាសទៅលេងវគ្គបន្ត។

គួរបញ្ជក់ផងដែរថា បច្ចុប្បន្ននេះសម្រាប់ពូល B ក្រុមជម្រើសជាតិ អង់គ្លេស ឈនៅកំពូលតារាងមាន ៤ ពិន្ទុ ក្រុមជម្រើសជាតិ វែលស៍ និង ស្លូវ៉ាគី មាន ៣ ពិន្ទុឈនៅលេខ ២ និងលេខ ៣ ខណៈ ក្រុមជម្រើសជាតិ រុស្សី៕

21-06-2016

 

អត្ថបទ៖ រិទ្ធី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត