៣៥៦នាក់ប្រជែងគ្នាដណ្តើមពានរង្វាន់ប៉េតង់សម្ដេចក្រឡាហោមលើកទី១៦

នូ មករា June 17, 2016


ភ្នំពេញ៖ ការប្រកួតកីឡាប៉េតង់ដណ្ដើមពានរង្វាន់សម្ដេចក្រឡាហោម ស ខេង លើកទី១៦បានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី ១៧ ខែមិថុនានេះ ដោយមានកីឡាករ-កីឡាការិនីចូលរួមចំនួន ៣៥៦នាក់មកពីសមាគម ក្លឹបចំនួន ៣១ ដែលមកពីខេត្តក្រុងចំនួន ៩ នៅទូទាំងប្រទេស។

ឯកឧត្តមសោម ចិន អនុប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានអញ្ជើញចូលរួមក្នុងពិធីបើកការប្រកួតដោយបានបោះប៊ូលជានិម្មិតរូបថែមទៀតផង។ យោងតាមការបញ្ជាក់របស់មន្ត្រីសហព័ន្ធបានឱ្យដឹងថា ការប្រកួតឆ្នាំនេះនឹងមានទ្រង់ ទ្រាយធំជាងបណ្ដាឆ្នាំកន្លងមក ដោយក្នុងឆ្នាំមុនៗការប្រកួតមានតែ ៥ វិញ្ញាសាប៉ុណ្ណោះ ប៉ុន្តែសម្រាប់ឆ្នាំនេះសហព័ន្ធបានពង្រីកឲ្យមានដល់ ៧វិញ្ញាសា និងបានផ្តោតជាសំខាន់ចំពោះយុវជនអាយុក្រោម១៧ឆ្នាំដែលជាថ្នាលសម្រាប់ឆ្នាំ២០២៣ ជាពេលដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្នះនៃព្រឹត្តិការណ៍ SEA Games ជាលើកដំបូងនោះ ។

photo_2016-06-17_11-14-19 [800x600]

វិញ្ញាសាទាំង ៧ ដែលបានដាក់ឲ្យប្រកួតនោះមាននារី ៣ នាក់ទល់ ៣នាក់, វិញ្ញាសាបុរសពានធំ ៣ នាក់ទល់៣នាក់, យុវជនអាយុក្រោម១៧ឆ្នាំ ១ ទល់ ១, យុវនារីអាយុក្រោម១៧ឆ្នាំ១ ទល់ ១, វិញ្ញាសាប្រកួតចម្រុះយុវជន-នារី ៣ នាក់ទល់ ៣នាក់, ពានវ័យចាស់ ៣នាក់ទល់ ៣នាក់ និងពានសមាគម៣ នាក់ទល់ ៣ នាក់ ផងដែរ។

លោកអគ្គលេខាធិការរងនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានមានប្រសាសន៍បន្តថា៖ «សម្រាប់ឆ្នាំនេះសហព័ន្ធមិនត្រឹមតែពង្រីកវិញ្ញាសាប្រកួតនោះទេសូម្បីតែប្រាក់រង្វាន់សម្រាប់ជ័យលាភីក៏ត្រូវបង្កើនឲ្យលើសពីលើកមុនៗដែរ។ សម្រាប់ព្រឹត្តិការណ៍នីមួយៗយើងមិនត្រូវបំភ្លេចវិញ្ញាសាសម្រាប់វ័យយុវជននោះទេព្រោះពួកគេគឺជាថ្នាលដែលតម្រូវឲ្យយើងផ្ដល់ការប្រកួតឲ្យច្រើនដល់ពួកគេ ព្រោះបើមានការប្រកួតច្រើនពួកគេលេងកាន់តែល្អ ហើយគុណផលរបស់ពួកគេកាន់តែប្រសើរជាងមុនដែរ»៕

photo_2016-06-17_11-16-15 [800x600]

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត