សហព័ន្ធវាយសីចម្រាញ់រកបានជើងខ្លាំងដើម្បីត្រៀម ASEAN School Games នៅឈៀងម៉ៃ

នូ មករា June 14, 2016


ភ្នំពេញ៖ នៅខ្វះតែ២ សប្តាហ៍ទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍ ASEAN School Games លើកទី៨នៅខេត្តឈាងម៉ៃ ប្រទេសថៃ នឹងចាប់ផ្ដើមប្រកួតហើយ ខណៈដែលសហព័ន្ធកីឡាវាយសីកម្ពុជា បានធ្វើការចម្រាញ់រកបានកីឡាករ ៤រូប និងកីឡាការិនី ២រូបដែលមានសមត្ថភាពដើម្បីទៅចូលរួមប្រកួតក្នុងកម្មវិធីនេះ។

អគ្គលេខាធិការរងសហព័ន្ធកីឡាវាយសីកម្ពុជាលោក ជាម សុភា បាន ឲ្យដឹងថា វគ្គជម្រុះនេះ មានកីឡាករ កីឡាការិនីវ័យក្មេងប្រមាណជា ២២នាក់ ដែលមកពីក្លឹបសមាគមចំនួន ៨ ទូទាំងប្រទេសដើម្បីយកមកធ្វើតេស្តសម្រាំងយកយុវជន ដែលមានសមត្ថភាពខ្ពស់ ហេតុដូច្នេះហើយទើបគណៈកម្មការ បានដាក់ចេញនូវវិញ្ញាសាឯកត្តជនតែមួយប៉ុណ្ណោះ សម្រាប់ហ្វឹកហាត់ បច្ចេកទេស និងកម្លាំងឲ្យបានគ្រប់គ្រាន់មុនចេញទៅប្រកួតព្រឹត្តិការណ៍ដ៏ធំនេះ។

8th_ASEAN_School_Games_Logo

នៅក្នុងការចម្រាញ់ស្វែងរកជើងខ្លាំងនេះដែរ សហព័ន្ធបានបង្កើតឱ្យមានការប្រកួតជម្រុះកីឡាករ កីឡាការិនី ដែលជាយុវជនថ្នាលអាយុក្រោម១៧ឆ្នាំ មានចំនួនប្រមាណជា២២នាក់។ នៅក្នុងចំណោម អ្នកចូលរួមទាំងនោះ មានអត្តពលិក ៦រូបដែលត្រូវបានជាប់ក្នុងវគ្គចម្រុះនេះដែលមានកីឡាករ ៤ រូប និងកីឡាការិនី ២ រូប ដែលរួមមាន៖ កីឡាករ សេរី សុភា, សោម ឌីណា, ហេង ម៉េងលី, រស់ សម្បត្តិ ចំណែកឯកីឡាការិនីទាំង២រូបគឺ សុខ ប៊ុនហួរ និិង ឧធីត ធីតារ៉ាត់។

13413502_995769843872980_1679388696913484127_n

ជាមួយគ្នានោះដែរ លោកជាម សុភា បានអះអាងថា៖ «សម្រាប់កីឡាករ កីឡាការិនីកម្ពុជា ទាំង៦នាក់ដែលនឹងចេញទៅប្រកួតនៅប្រទេសថៃលើកនេះ យើងត្រៀមដាក់វិញ្ញាសាប្រកួតជាក្រុមបុរស និងក្រុមនារី ព្រមទាំងវិញ្ញាសាវាយឯកត្តជនបុរស-នារី ក៏ដូចជាវិញ្ញាសាវាយគូ បុរស-នារី និង វិញ្ញាសាវាយគូចម្រុះបុរស នារីផងដែរ»៕

index.12

 

អត្ថបទ៖ ជីង ឡុង

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត