ក្រុមជម្រើសជាតិថៃ ប៉ះ ក្រុមហ្សកដានី⁣⁣ វគ្គផ្តាច់ព្រ័ត្រ King's Cup លើកទី ៤៤

លី រិទ្ធី June 5, 2016


ការប្រកួតពានរង្វាន់ King’s Cup លើទី៤៤ នឹងធ្វើឡើងនៅកីឡដ្ឋាន Rajamagala Stadium ក្នុងទីក្រុង Bangkok ប្រទេសថៃ ចាប់ពីថ្ងៃទី៣ ដល់ទី៥ ខែមិថុនា ឆ្នាំ២០១៦ នោះថ្ងៃនេះឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រហើយ។ សម្រាប់ការវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃនេះគឺជាការជួបគ្នារវាងក្រុមជម្រើសជាតិ នឹងជួបជាមួយក្រុមហ្សកដានី ខណៈ ក្រុមអារ៉ាបរួមប្រកួតយកលេខ ៣ ជាមួយក្រុម ស៊ីរី។

មុនឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ក្រុមហ្សកដានី បានយកឈ្នះក្រុមអារ៉ាប់រួមក្នុងលទ្ធផល ៣ ទល់នឹង ១ នៅក្នុងការប្រកួតពាក់កណ្តាលផ្តាច់ព្រ័ត្រកាលពីថ្ងៃទី ៣ កន្លងទៅដោយគ្រាប់បាល់ស៊ុតបញ្ជូលទីដោយ Abdel-Rahman – 7′ (pen), Al-Dardour – 49′ – Khairullah – 67′ ខណៈគ្រាប់បាល់របស់ក្រុមអារ៉ាបរួមរកបានកីឡាករ Al-Shamsi – 45+1′ ។

13316857_1594917004133261_8263955512826690955_o

 

ចំណែកឯក្រុមជម្រើសថៃវិញគឺយកឈ្នះក្រុមស៊ីរីដោយការស៊ុតបាល់ពិន័យ ១១ ម៉ែត្រក្រោយប្រកួតចប់ ៩០ នាទីបានត្រឹមស្មើគ្នា ២ ទល់នឹង ២។ ក្រុមជម្រើសជាតិថៃ ធ្វើការនាំមុខមុនដល់ទៅ ២គ្រាប់នៅក្នុងតង់ទី ១ ដោយកីឡាករ Teerasil – 20′ និងកីឡាករ Mongkol – 43′ តែចូលដល់តង់ទី ២ ក្រុមស៊ីរីវាយបកវិញតាមស្មើបានសម្រេចជួយឲ្យក្រុមបញ្ចប់ការប្រកួតទៅក្នុងលទ្ធផល ២ ទល់នឹង២ ដែលគ្រាប់បាល់រកបានកីឡាករ M. Al Mawas – 60′ និងកីឡាករ A. Al Agha – 86’។ ក្រោយការប្រកួតក្រុមទាំងពីរត្រូវកាត់សេចក្តីដោយការស៊ុតបាល់ ១១ ម៉ែត្រ ហើយលទ្ធផលចុងក្រោយគឺក្រុមជម្រើសជាតិថៃបានយកឈ្នះក្នុងលទ្ធផល ៧-៦៕ 


13317034_1594964740795154_3949532119368480273_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត