កីឡាករ Lewis Hamilton ឈ្នះ Monaco Grand Prix 2016

លី រិទ្ធី May 30, 2016


ការប្រកួត 2016 Monaco Grand Prix (ដែលអ្នកនិយមទស្សនាការប្រកួតប្រណាំងរថយន្ត Formula 1 ស្គាល់ថា Formula 1 Grand Prix de Monaco 2016) គឺជាកម្មវិធីប្រកួតមួយដែលស្ថិតនៅក្នុងកាលវិភាគប្រកួត Formula One ដែលធ្វើឡើងកាលថ្ងៃទី ២៩ ឧសភា 2016 កន្លងទៅនៅឯទីលានប្រណាំង the Circuit de Monaco ដែលជាផ្លូវឆ្លងកាត់ Monaco។ នេះជាការប្រកួតជុំទី៦ នៃរដូវកាល 2016 នេះ ហើយជាការប្រកួតលើកទី ៧៤ ដែលការប្រកួត Monaco Grand Prix នេះបានរៀបចំឡើង។

កីឡាករ Nico Rosberg គឺជាកីឡាករដែលប្រកួតការពារដំណែងជើងឯករបស់ខ្លួនដែលបានឈ្នះ ការប្រកួត  Monaco Grands Prix ៣ ដងជាប់គ្នា។ នៅក្នុងការប្រកួត Qualify មុនការប្រកួតនៅថ្ងៃសៅរ៍ កីឡាករ Daniel Ricciardo របស់ក្រុម Red Bull Racing ទទួលបាន first pole position ជាលើកដំបូងក្នុងអាជីពរបស់ខ្លួន។ តែសម្រាប់ថ្ងៃប្រកួតកីឡាកររបស់ក្រុម Mercedes កីឡាករ Lewis Hamilton ឈ្នះជើងឯក Monaco Grand Prix 2016 ខណៈកីឡាករ Ricciardo ធ្វេសប្រហែលក្នុងទៅលើ pit stop។  ចំណែកឯកីឡាករ Sergio Pérez ទទួលបានលេខ ៣ ផងដែរ។

កីឡាករ Lewis Hamilton បានប្រាប់ក្រោយឈ្នះពាននេះថា៖ “នេះជាការប្រកួតមួយដ៏អស្ចារ្យ។ ខ្ញុំធ្លាប់ប្រកួតច្រើនដូចនេះខ្ញុំពិបាកនឹងនឹកឃើញណាស់ ប៉ុន្តែការប្រកួតមួយខ្ញុំមានអារម្មណ៍ថាខ្ញុំទទួលបាន។”

Mercedes AMG Petronas F1 Team's British driver Lewis Hamilton kisses his trophy on the podium  at the Monaco street circuit, on May 29, 2016 in Monaco, after the Monaco Formula 1 Grand Prix. / AFP / ANDREJ ISAKOVIC        (Photo credit should read ANDREJ ISAKOVIC/AFP/Getty Images)

lewis-hamilton-reuters

អត្ថបទ៖ រិទ្ធី

រូបភាព៖ F1

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត