ព័ត៌មានខ្លះៗអំពីក្រុមជម្រើសជាតិទីម័រខាងកើត

នូ មករា May 25, 2016


 

ទីម័រខាងកើតគឺជាប្រទេសដ៏តូចមួយដែលធ្លាប់បានស្ថិតនៅក្រោមអាណានិគមរបស់ព័រទុយហ្កាល់នៅសតវត្សរ៍ទី១៦រហូតដល់ខែវិច្ឆិកា ឆ្នាំ១៩៧៥ ហើយក្រោយមកត្រូវបានឥណ្ឌូណេស៊ីប្រកាសជាខេត្ដទី២៧របស់ខ្លួននិងបានទទួលឯករាជ្យជាផ្លូវការកាលពីឆ្នាំ២០០២ក្រោយពីបានធ្វើសង្រ្គាមបង្ហូរឈាមជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំរួចមក។ ក្នុងនាមជាសមាជិកថ្មីនៃតំបន់អាស៊ាននាពេលដ៏ខ្លីខាងមុខ ដែនដីកោះមួយនេះបានបោះជំហានសន្សឹមៗឆ្ពោះទៅរកការអភិវឌ្ឍន៍ខណៈដែលវិស័យកីឡាបាល់ទាត់នៃប្រទេសនេះក៏ត្រូវបានមើលឃើញថាមានភាពប្រសើរឡើងជាបន្តបន្ទាប់ផងដែរ។

pic-vision-geographic-19

តាមពិតទៅប្រជាជននៃប្រទេសនេះធ្លាប់បានលេងបាល់ទាត់តាំងពីពេលដែលពួកគេស្ថិតនៅក្រោមអាណានិគមប្រទេសហូឡង់មកម្ល៉េះ ប៉ុន្តែដោយហេតុតែទើបតែបានស្គាល់សន្តិភាពក្នុងរយៈពេលដ៏ខ្លីនោះ ក្រុមកីឡាករជម្រើសជាតិទីម័រមានសមាសភាពលាយបញ្ចូលគ្នារវាងកីឡាករជនជាតិដើម និងក្រុមកីឡាករបរទេសដែលបានចូលសញ្ជាតិដោយក្នងនោះមួយភាគធំជាជនជាតិប្រេស៊ីល។ ក៏ប៉ុន្តែដោយសារតែមានការតវ៉ាជាបន្តបន្ទាប់ពីប្រជាជន រដ្ឋាភិបាលនៃប្រទេសនេះ បានសម្រេចមិនដាក់បញ្ចូលកីឡាករចូលសញ្ជាតិទៅក្នុងក្រុមជម្រើសជាតិបន្តទៀតឡើយជាដូចជានៅក្នុងព្រឹត្តិការណ៍ 2018 FIFA World Cup និង 2019 AFC Asian Cup ជាដើម។

អ្វីដែលគួរឱ្យកាត់សម្គាល់នោះគឺ ក្រោយពីបានចូលជាសមាជិកផ្លូវការរបស់ FIFA នាឆ្នាំ២០០៥ មក ក្រុមនេះបានទទួលជោគជ័យជាលើកដំបូងក្នុងប្រវត្តិសាស្ត្រនៃការប្រកួតអន្តរជាតិដោយបានបំបាក់ក្រុមជម្រើសជាតិកម្ពុជាក្នុងលទ្ធផល ៥-១ ក្នុងវគ្គជម្រុះ AFF Suzuki Cup 2012។ យ៉ាងណាក៏ដោយ ទីម័រទើបតែត្រូវបានក្រុមអារ៉ាប៊ីសាអូឌីតលត់ ១០-០ ក្នុងវគ្គជម្រុះ FIFA World Cup 2018 កាលពីថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ២០១៥ កន្លងទៅនេះ។ បច្ចុប្បន្នក្រុមជម្រើសជាតិទីម័រកំពុងស្ថិតក្រោមការដឹកនាំរបស់លោក Fernando Alcântara ដែលជាគ្រូបង្វឹកជនជាតិប្រេស៊ីល ហើយកីឡាករ Murilo de Almeida គឺជាខ្សែប្រយុទ្ធដ៏លេចធ្លោរម្នាក់ដែលកំពុងឈរលើកំពូលតារាងក្នុងនាមជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេ។

Timor-Leste-2015-mitre-home-kit-red-black-red-line-up

សូមបញ្ជាក់ផងដែរថា គិតមកដល់ពេលនេះ ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់បានជួបជាមួយក្រុមជម្រើសជាតិទីម័រខាងកើតចំនួន ៦ ដងមកហើយនិងបានទទួលលទ្ធផលដូចខាងក្រោម៖

២០/១១/២០០៦ កម្ពុជា ៤-១ ទីម័រ (វគ្គជម្រុះ AFF Suzuki Cup នៅហ្វ៊ីលីពីន)

១៩/១០/២០០៨ កម្ពុជា ២-២ ទីម័រ (វគ្គជម្រុះ AFF Suzuki Cup នៅភ្នំពេញ)

២៤/១០/២០១០ កម្ពុជា ៤-២ ទីម័រ (វគ្គជម្រុះ AFF Suzuki Cup នៅឡាវ)

០៥/១០/២០១២ ទីម័រ ៥-១ កម្ពុជា (វគ្គជម្រុះ AFF Suzuki Cup នៅមីយ៉ាន់ម៉ា)

១២/១២/២០១៣ ទីម័រ ៣-២ កម្ពុជា (ការប្រកួតជម្រុះពូលក្នុង SEA Games នៅមីយ៉ាន់ម៉ា)

១៦/១០/២០១៤ ទីម័រ ២-៣ កម្ពុជា (វគ្គជម្រុះ AFF Suzuki Cup នៅឡាវ)។

maxresdefault (2)

អត្ថបទ៖ មករា

 

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត