អ្នកចាំទី Gianluigi Buffon បន្ត​កុងត្រា​​ជាមួយក្លឹប​ Juventus ២ ឆ្នាំទៀត

លី រិទ្ធី May 12, 2016


អ្នកចាំទី Gianluigi Buffon បានបន្តកុងត្រាជាមួយក្លឹបJuventus ដែលជាជើងឯក Serie A ដល់ឆ្នាំ២០១៨។ អ្នកចាំទីវ័យ ៣៨ ឆ្នាំបានចាប់ផ្តើមលេងឲ្យ Juventus តាំងពីឆ្នាំ២០០១ ហើយបានជួយក្លឹបឲ្យឈ្នះជើងឯកលីកកំពូលនៃប្រទេសអ៊ីតាលី ៥ រដូវកាលជាប់ៗគ្នា គិតទាំងរដូវកាលនេះផងដែរ។

អ្នកចាំទី Buffon បានបង្ហាញខ្លួនឲ្យក្លឹប Juventus សរុប ៥៧៩ ដង ក្នុងនោះមាន ៤៤ ដង ក្នុងរដូវកាលនេះ។ សម្រាប់ក្រុមជម្រើសជាតិវិញ កីឡាកររូបនេះបង្ហាញខ្លួនបាន ១៥៦ ប្រកួតហើយគ្រោងចូលនិវត្តន៍ នៅអាយុ៤០ឆ្នាំក្រោយចប់ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨៕

13173184_1391836437510248_5361288737869856568_o

អត្ថបទ៖ រិទ្ធី

ប្រភព៖ Juventus

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត