ក្លឹប Buriram United គ្រោងនឹងចុះកុងត្រាជាមួយកីឡាករ BRUNO MOREIRA នៅដើមខែមិថុនានេះ!!!

លី រិទ្ធី May 1, 2016


បើយោងតាមលោកប្រធានក្លឹប Buriram United លោក Newin Chidchob បានឲ្យដឹងថា ការចចារជាមួយកីឡាករខ្សែប្រយុទ្ធសញ្ជាតិ ព៉ុកទុយហ្គាល កីឡាករ Bruno Moreira ជិតឈានដល់សេចក្តីហើយ។
ក្លឹប Buriram United បានធ្វើឲ្យសារពត៌មាននៅប្រទេស ព៉ុកទុយហ្គាលកក្រើកដោយសារតែការទិញយកកីឡាករ Bruno Moreira ដែលរកបាន ១៨ គ្រាប់នៅរដូវកាលនេះឲ្យក្លឹប Paços Ferreira។ លោក Newin Chidchob ប្រធានក្លឹប Buriram United បានបញ្ជាក់ដោយផ្ទាល់ថាការចចារជាមួយខ្សែប្រយុទ្ធកីឡាករវ័យ ២៨ ឆ្នាំរូបនេះជិតឈានដល់សេចក្តីហើយប្រសិនបើគ្មានបញ្ហានោះកីឡាកររូបនេះនឹងធ្វើដំណើរមកប្រទេសថៃនៅដើមខែ មិថុនាខាងមុខ ក្រោយការចុះកុងត្រារួចរាល់។

លោក Newin Chidchob បានបន្តថា៖ យើងត្រូវការផ្លាស់ប្តូរកីឡាករមួយចំនួនទាំងកីឡាករជាតិ និងបរទេស។ ហើយការចចារជាមួយកីឡាករវ័យ ២៨ ឆ្នាំរូបនេះនៅសល់តែការពិនិត្យសុខភាពមួយទៀងប៉ុណ្ណោះ ហើយលីកនៃប្រទេសព៉ុកទុយហ្គាលនឹងបញ្ចប់នៅរយៈពេល ២ សប្តាហ៍ទៀតផងដែរ។

13072833_1582676518690643_7776278005407520902_o

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Forward Thailand

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត