នេះ! កាលវិភាគកីឡាសម្រាប់បុណ្យទន្លេលើកទី២

បារាំង March 5, 2016


ក្នុងចំណោមបុណ្យជាច្រើន ដែលប្រទេសកម្ពុជាបាននឹងកំពុងតែប្រារព្ធក៏ដូចជាអនុវត្ត ក្នុងន័យថែរក្សាកេរដំណែលវប្បធម៌ និងអរិយធម៌របស់ខ្លួនជាយូរលង់ណាស់មកហើយនោះ។ បុណ្យដែលទើបតែនឹងបង្កើតឱ្យមាន ក្នុងគោលបំណងដឹងគុណទៅដល់ទន្លេ ដែលជាប្រភពទឹកដ៏មានសារៈសំខាន់ ក្នុងការជួយស្រោចស្រព នឹងពាំនាំមកនូវដីល្បាប់មានជីវជាតិជាច្រើន មកឱ្យប្រទេសកម្ពុជា ជាពិសេសបងប្អូននៅតាមដងទន្លេ ប្រកបរបរនេសាទ និងកសិកម្មជាដើម។

ក្នុងន័យជាការដឹងគុណរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតឱ្យមាននូវបុណ្យទន្លេនេះឡើងជាលើកទី១ នៅខេត្តក្រចេះ ដែលជាខេត្តដែលមានដក់ជាប់នូវប្រវត្តិសាស្រ្តដែលទាក់ទងនឹងទន្លេ។ យ៉ាងណាមិញ ការប្រារព្ធពិធីបុណ្យទន្លេជាលើកទី២ នេះ នឹងត្រូវធ្វើឡើងនៅឯខេត្តកំពង់ចាម ចាប់ពីថ្ងៃទី១១-១២-១៣ ខែមីនា ឆ្នាំ២០១៦ ខាងមុខនេះ។

សម្រាប់បុណ្យទន្លេឆ្នាំនេះ នឹងមាននូវប្រភេទកីឡាចំនួន១១ប្រភេទផ្សេងគ្នា ដែលនឹងត្រូវសម្តែងជូនអ្នកចូលរួមទស្សនាកំសាន្ត ក្រៅពីនោះក៏មានការសម្តែងសិល្បៈ និងប្រគំតន្រ្តី ព្រមទាំងស្តង់លក់ផលិតផលជាច្រើនប្រភេទផងដែរ។

ខាងក្រោមនេះ! ជាកាលវិភាគនៃការប្រកួតកីឡាផ្សេងៗ ដែលនឹងត្រូវប្រកួតក្នុងពិធីបុណ្យទន្លេ រយៈពេល៣ថ្ងៃ៖

1935993_759333107531641_6958528267192058977_n (1)អត្ថបទ៖ បារាំង

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត