កីឡាករ TEERASIL បន្តកុងត្រា ៤​ ឆ្នាំទៀតជាមួយក្លឹប Muangthong United

លី រិទ្ធី March 2, 2016


ក្លឹបរងជើងឯកលីកកំពូលនៃប្រទេសថៃ ក្លឹប Muangthong United បានផ្តល់កុងត្រាថ្មីកីឡាករជម្រើសជាតិនៃប្រទេសថៃ Teerasil Dangda ៤ ឆ្នាំបន្ថេមទៀត។ កុងត្រាទាំងមូលមានតម្លៃ ១០០ លាន់បាត ស្មើនឹង ៣ លានតម្លៃ។

មុននឹងចុះកុងត្រា កុងត្រាចាស់របស់កីឡាករ  Teerasil នឹងបញ្ចប់នៅចុងរដូវកាល ២០១៦ ហើយក៏គ្មានសញ្ញានៃការទទួលបានកុងត្រាថ្មីនោះទេ។ អតីតខ្សែប្រយុទ្ធរបស់ក្លឹប UD Almeria ត្រូវបានក្លឹបទាំងក្នុងស្រុក និងក្រៅស្រុកមួយចំនួនចាប់អារម្មណ៍។ ប៉ុន្តែកីឡាកររូបនេះបានសម្រេចចិត្តចុះកុងត្រាថ្មីជាមួយក្លឹប SCG រហូតដល់ចប់ឆ្នាំ២០២០។ 

លោក Phongsak Phonanan ប្រធានក្លឹប Muangthong United បាននិយាយថា៖ “Teerasil តែងតែបញ្ចេញអស់ពីសមត្ថភាពសម្រាប់ក្លឹប Muangthong United។”

“យើងសម្រេចចិត្តផ្តល់កុងត្រាថ្មីដល់កីឡាកររូបនេះ។ កុងត្រាសរុបមានតម្លៃ ១០០ លានបាត។ យើងសង្ឃឹមថាកីឡាកររូបនេះនឹងជាពីរបួសទាំងអស់ហើយត្រលប់ចូលមកទីលានក្នុងការប្រកួតដំបូងក្នុងលីកជាមួយក្លឹប Nakhon Ratchasima។”

កីឡាករវ័យ ២៧ ឆ្នាំរូបនេះ Teerasil Dangda បានផ្លាស់ប្តូរពីក្លឹប Raj Pracha មកដល់ក្លឹប Muangthong United នៅឆ្នាំ ២០០៧ ទាំងពីរក្លឹបនៅ Division។ កីឡាកររូបនេះបានក្លាយជាខ្សែប្រយុទ្ធដ៏ល្អជាងគេទាំងក្លឹបនិង ជម្រើសជាតិ។ កីឡាករ Teerasil ធ្លាប់លេងឲ្យក្លឹបមួយចំនួននៅអឺរ៉ុបដូចជាក្លឹប Manchester City និងក្លឹប UD Almeria។

12801341_1559001454391483_9106133893847175067_n

 

ប្រែសម្រួលដោយ៖ រិទ្ធី

រូបភាព និងប្រភព៖ Football Forward Thailand

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត