ជើងខ្លាំង Amir Khan នឹងវិលមកអង្រួនសង្វៀនប្រដាល់នាខែឧសភាខាងមុខនេះ!

គឹមហុក February 4, 2016


កំពូលអ្នកប្រដាល់ដ៏ល្បីល្បាញរបស់អង់គ្លេស Amir Khan នឹងបង្ហាញខ្លួនលើនៅសង្វៀនដើម្បីដណ្តើមខ្សែក្រវាត់ WBC ក្នុងប្រភេទទម្ងន់ welterweight ជាមួយអ្នកប្រដាល់មិកស៊ិកកូ Saul Alvarez នាថ្ងៃទី៧ ខែឧសភា ខាងមុខនេះនៅសណ្ឋាគារនិងកាស៊ីណូ MGM Grand Las Vegas ក្នុងទីក្រុងឡាសវេហ្កាសរបស់សហរដ្ឋអាម៉េរិគ។ការប្រកួតនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រដាល់ដ៏ធំប្រចាំឆ្នាំ២០១៦ក្រោមក្រសែភ្នែករបស់ទស្សនិករាប់លាននាក់នៅជុំវិញពិភពលោកខណៈដែលអតីតកីឡាករប្រដាល់ជើងឯកពិភពលោកអូស្កា ដឺឡាហូយ៉ា ក៏បានសម្តែងការសាទរ និងបានលើកឡើងថានេះគឺពិតជាការប្រកួតដើម្បីជ្រើសរើសរកកំពូលកីឡាករប្រដាល់ដ៏អស្ចារ្យមួយ។
មានប្រវត្តិជាកីឡាករដ៏មានប្រជាប្រិយ និងជោគជ័យតាំងពីបានឈ្នះមេដាយប្រាក់ក្នុងការប្រកួតកីឡាអូឡាំពិកពិភពលោកនៅក្នុងអាយុត្រឹមតែ១៧ឆ្នាំរួចមក Amir Khan បានសាងកេរ្តិ៍ឈ្មោះយ៉ាងល្បីរន្ទឺក្នុងពិភពកីឡាប្រដាល់និងកំពុងតែកាន់កាប់ខ្សែក្រវាត់ពីរស្ថាប័នរួមគ្នាគឺ WBA និង IBF នៅក្នុងដៃខណៈដែល Saul Alvarez ក៏ជាកីឡាករដ៏លេចធ្លោម្នាក់ដែលមានប្រវត្តិបរាជ័យតែម្តងប៉ុណ្ណោះនៅក្នុងអាជីពរបស់ខ្លួន។

Boxing - Amir Khan v Devon Alexander WBC Silver Welterweight Title - MGM Grand Garden Arena, Las Vegas, Nevada, United States of America - 13/12/14 Amir Khan (L) in action against Devon Alexander Mandatory Credit: Action Images / Jason Cairnduff Livepic EDITORIAL USE ONLY.

amir-khan-canelo-alvarez

amir khan canelo alvarez1

សូមបញ្ជាក់ថា Amir Khan ទទួលបានជ័យជម្នះចំនួន៣១ដងក្នុងប្រវត្តិប្រកួតទាំង៣៤ដងរបស់ខ្លួនដោយបានផ្តួលគូប្រកួតឲ្យសន្លប់ចំនួន១៩ដងនិងធ្លាប់ចាញ់៣ដង។ ចំណែកឯ Saul Alvarez មានប្រវត្តិប្រកួត៤៨ដងឈ្នះ២៤ដងចាញ់មួយដង និងស្មើមួយដង៕

 

អត្ថបទ៖ មករា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត