ខ្លីៗអំពីក្លឹបដែលចូលរួមប្រកួតជម្រុះជុំទី២ នៃពានរង្វាន់ AFC CHAMPIONS LEAGUE

គឹមហុក February 2, 2016


ក្លឹប SHANDONG LUNENG FC (ចិន) Vs ក្លឹប​ MOHUN BAGAN (ឥណ្ឌា)

ជាមួយនឹងការឈ្នះពានក្នុងរយៈពេល ៤ សម័យកាលកន្លងមកបានធ្វើឲ្យក្លឹប Shandong Luneng ក្លាយជាក្លឹបដ៏ជោគជ័យទី៣ នៅក្នុងវិស័យបាលទាត់នៅប្រទេសចិនប៉ុន្តែពួកគេកំពុងតែរង់ចាំធ្វើឲ្យមានការចាប់អារម្មណ៍បន្ថែមទៀតនៅក្នុងកម្មវិធីប្រកួត AFC Champions League ក្នុងឆ្នាំនេះ។ ក្រៅពីបានឈានចូលត្រឹមវគ្គ ៨ ក្រុមចុងក្រោយនៅក្នុងឆ្នាំ២០០៥ ពួកគេក៏បានជួបការខកចិត្តដោយសារតែមិនអាចឆ្លងផុតវគ្គជម្រុះពូលក្នុងការបង្ហាញខ្លួន ៦ ដងរួមបញ្ចូលទាំង ២ រដូវកាលចុងក្រោយនេះផងដែរ។

ដោយឡែកចំពោះក្លឹប Mohun Bagan ដែលបានចាប់ផ្តើមនៅឆ្នាំ១៨៨៩ គឺជាក្លឹបបាល់ទាត់ដែលមានវ័យចំណាស់ជាងគេនៅក្នុងប្រទេសឥណ្ឌាយ៉ាងណាក៏ដោយពួកគេទើបតែទទួលបានជើងឯកជាលើកដំបូងកាលពីរដូវកាលមុននេះ។ ក្រៅពីឈ្នះជើងឯកនិងប្រាក់រង្វាន់ពួកគេក៏ទទួលបានសិទ្ធចូលរួមប្រកួតជម្រុះជុំទី១ផងដែរ។ ពួកគេមានបទពិសោធន៍ក្នុង AFC Cup កាលពីឆ្នាំ២០០៧ និង២០០៩កន្លងមកបើទោះបីជាពួកគេមិនអាចឡើងដល់វគ្គជម្រុះពូលក៏ដោយ។

ក្លឹប HANOI T&T (វៀតណាម) Vs ក្លឹប KITCHEE (ហុងកុង)

នេះគឺជាឆ្នាំទី២ហើយដែលក្លឹប Hanoi T&T បានចូលរួមដើម្បីដណ្តើមកៅអីក្នុងការប្រកួត AFC Champions League វគ្គជម្រុះពូលប៉ុន្តែត្រូវមើលសិនថា តើពួកគេធ្វើបានល្អកម្រិតណានៅក្នុងជុំនេះ?។ កាលពី ១២ខែមុនក្រោយពីបានឆ្លងផុតចូលជុំទី២ ដោយបានយកឈ្នះ ៤-០ ទៅលើក្លឹប Persib Bandung ក្តីសង្ឃឹមឆ្លងទៅវគ្គបន្ទាប់ត្រូវបានបញ្ចប់ក្រោយពីពួកគេបានចាញ់ក្លឹប FC Seoul ៧-០ រួចមក។ ឆ្នាំនេះក៏មិនងាយស្រួលនោះដែរសម្រាប់ក្លឹបនេះដោយសារថាបើទោះបីជាពួកគេបានឆ្លងផុតក្លឹប Kitchee ក៏គូប្រកួតរបស់ពួកគេបន្ទាប់មកទៀតគឺក្លឹប Pohang Steelers ដ៏ខ្លាំងក្លា។

សម្រាប់ក្លឹប Kitchee វិញមិនត្រឹមតែវិវត្តន៍ខ្លួនឯងឲ្យកាន់តែរឹងមាំនៅហុងកុងប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏បានព្យាយាមពង្រឹងខ្លួនឯងឲ្យក្លាយជាក្លឹបដ៏ខ្លាំងមួយនៅក្នុងតំបន់អាស៊ី។ ក្នុងរយៈពេល ៥ រដូវកាលកន្លងទៅ ពួកគេបានឈ្នះជើងឯកលីក ៤ ដងនិងឈ្នះ FA Cup ចំនួន ៣ សម័យកាល រួមទាំង League Cup​ ចំនួន ២ ដងផងដែរ។ បច្ចុប្បន្នពួកគេកំពុងតែត្រៀមខ្លួនដើម្បីធ្វើឲ្យក្លឹប Kitchee ក្លាយជាក្លឹបដំបូងគេដែលអាចលេង AFC Champions League បាន។

ក្លឹប CHONBURI FC (ថៃ) Vs ក្លឹប YANGON UNITED (មីយ៉ាន់ម៉ា)

ទោះបីពួកគេទទួលបានលេខ៤ ក្រោយបញ្ចប់រដូវកាលឆ្នាំ២០១៥ ក្នុងការប្រកួត Thai Premier League មែនប៉ុន្តែពួកគេទទួលបានកៅអីទៅលេង AFC Champions League ក្នុងវគ្គជម្រុះក្រោយពីក្លឹបលេខ៣ Suphanburi មិនអាចឆ្លងផុតពីលក្ខខណ្ឌនៃ AFC’s club licensing រួចមក។

ចំណែកឯក្លឹប Yangon United ដែលបានក្លាយជាជើងឯកលីកកំពូលនៃប្រទេសមីយ៉ាន់ម៉ាកាលពីឆ្នាំ ២០១៥ កន្លងមកបានទទួលសិទ្ធិជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ពួកគេដើម្បីចូលរួម AFC Champions League នេះ។ ចំណែកក្នុងការប្រកួត AFC Cup វិញពួកគេធ្វើបានយ៉ាងល្អដោយបានឆ្លងផុតចូលរហូតដល់វគ្គ ១៦ ក្រុមចុងក្រោយទាំងឆ្នាំ២០១៣ និង ២០១៤។

ក្លឹប MUANGTHONG UNITED (ថៃ) Vs ក្លឹប JOHOR DARUL TA’ZIM (ម៉ាឡេស៊ី)

ប៉ុន្មានឆ្នាំក្រោយនេះក្លឹប Muangthong United បានឈរត្រឹមលំដាប់លេខ២ ដោយសារតែក្លឹប Buriram United បានទទួលជ័យជម្នះគ្រប់ពានទាំងអស់នៅក្នុងប្រទេសថៃ។ សូមបញ្ជាក់ថា ឆ្នាំ២០១២ គឺជាឆ្នាំចុងក្រោយដែលក្លឹបនេះឈ្នះតំណែងជើងឯកហើយបានឆ្លងចូលវគ្គជម្រុះពូល AFC Champions League នៅរដូវកាលបន្ទាប់មកទៀត។

ដោយឡែកបើយើងពិចារណាទៅលើបណ្តាក្លឹបបាល់ទាត់របស់ប្រទេសម៉ាឡេស៊ីយើងឃើញថាមិនទាន់មានក្លឹបណាមួយអាចឈានចូលវគ្គជម្រុះពូលនៅឡើយទេ ដូចនេះក្លឹប Johor Darul Ta’zim នឹងត្រូវប្រឈមមុខនឹងការប្រកួតប្រជែងជាច្រើនជាពិសេសសម្រាប់ឆ្នាំ២០១៦នេះតែម្តងប៉ុន្តែពួកគេត្រូវបង្ហាញថាពួកគេមានសមត្ថភាពគ្រប់គ្រាន់ដូចអ្វីដែលពួកគេបានបង្កើតប្រវត្តិសាស្រ្តដោយបានឈ្នះពាន AFC កាលពីឆ្នាំមុន។

AFC Champions League Preliminary Round 2 2016

ប្រែសំរួល៖ រិទ្ធី
ប្រភព៖ The AFC

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត