Porsche 911 GT3 RS គ្រោងនឹងបង្ហាញខ្លួនក្នុងពេលឆាប់ៗនេះ

គឹមហុក March 6, 2015


Porsche 911 GT3 RS

រថយន្តប្រភេទជាលក្ខណៈស្ព័រដែលមានម៉ូឌែល  Porsche 911 GT3 RS  របស់ក្រុមហ៊ុន  Porsche គ្រោងនឹងបង្ហាញខ្លួនបង្អួតប្រិយមិត្តក្នុងនាមជារថយន្តស្ព័រស៊េរីថ្មីក្នុងកម្មវិធីតាំងពិព័រណ៌រថយន្ត Geneva International Motor Show នាខែមិនានេះ។ រថយន្តស្ព័រស៊េរីថ្មីនេះគេរំពឹងថានឹងមានលក្ខណៈស្រាលជាងប្រភេទ 911 GT3 សព្វថ្ងៃ។  Porsche 911 GT3 RS ត្រូវបានផលិតឡើងដោយផ្អែកលើ ​911 Turbo ដែលរួមផ្សំជាមួយបច្ចេកទេសជាច្រើនទៀត។

 

Porsche 911 GT3 RS

គួរបញ្ជាក់ផងដែរថាថ្មី​ៗ​នេះ ​ក្រុម​ហ៊ុន​ Precision Cars (Cambodia) Limited បានបើក​សម្ពោធ​មជ្ឈមណ្ឌល Porsche  ភ្នំពេញ​ជា​ផ្លូវការដោយមជ្ឈមណ្ឌល​នេះ​បាន​ចំណាយ​ប្រាក់​ជាង​ ២ លាន​ដុល្លារឯណោះ។ ក្រុម​ហ៊ុន Precision Car (Cambodia) Limited គឺ​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​លក់​ និង​ចែកចាយ​រថយន្ត Porsche ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជាព្រមទាំងមាន​សេវា​គ្រប់​ប្រភេទ​ និង​មាន​លក់​គ្រឿង​បន្លាស់​ហើយ​មាន​ការ​ណែនាំ​សម្រាប់ជួយសម្រួលដល់​ការ​ជ្រើស​រើស​របស់​ប្រិយមិត្ត​អ្នក​បើក​បរ Porsche ផ្ទាល់ថែមទៀតផង។ ដូចនេះយើងខ្ញុំសង្ឃឹមថាអតិថិជនកម្ពុជាយើងនឹងបានឃើញរថយន្តស្ព័រនេះឆាប់ៗក្រោយពីបានដាក់បង្ហាញនៅឯ Geneva International Motor Show ជាក់ជាមិនខាន៕

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត