នេះជាតារាង English Premier League សប្តាហ៍ទី១៥

លី រិទ្ធី December 5, 2015


ការប្រកួតលីកកំពូលនៃប្រទេសអង់គ្លេស English Premier League សប្តាហ៍នេះបានឈានដល់សប្តាហ៍ទី ១៥ ហើយ។ សម្រាប់សប្តាហ៍នេះផងដែរ ក្លឹប Leicester City ដែលបច្ចុប្បន្ននេះកំពុងតែឡើងជើងហើយឈនៅលេខ ២ នៃតារាងពិន្ទុនោះ នឹងត្រូវធ្វើដំណើរទៅេជួបក្លឹបម្ចាស់ផ្ទះ Swansea City ក្នុងសប្តាហ៍។ ចាំមើលថាតើកីឡាករ Vardy អាចរកគ្រាប់ជួយឲ្យក្លឹប Leicester City បន្តការឈ្នះទៀតបានដែរឬទេ។

12346297_1226015417422871_3575974892035093812_n

ចំណែកឯគូរពិសេសមួយទៀតគឺក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំរបស់លោក José Mourinho នូវរដូវកាលនេះ កំពុងតែយ៉ាប់យើន នឹងត្រូវទទួលភ្ញៀវ Bournemouth ក្នុងសប្តាហ៍នេះ។ តើក្លឹបជើងឯករដូវកាលមុននេះអាចទទួលបាន ៣ ពិន្ទុដែរឬទេក្រោយស្មើគ្នាជាមួយក្លឹប  មាន់ខ្នាយមាស​ Tottenham Hotspur នៅកីឡដ្ឋាន White Hart Lane កាលពីសប្តាហ៍មុន ។

12316324_1226015357422877_4970205509963729923_n

ចំណែកឯក្លឹបហង្សក្រហម Liverpool ក្រោមការដឹកនាំរបស់លោក Jürgen Klopp ដែលនឹងមិនទាន់ស្គាល់ពាក្យថាចាញ់នោះ ហើយកំពុងតែបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះនោះសប្តាហ៍នេះត្រូវទៅជួបក្លឹប Newcastle United។ ចាំមើលថាតើក្លឹបហង្សក្រហម Liverpool នៅបន្តបង្ហាញទម្រង់លេងយ៉ាងល្អក្នុងសប្តាហ៍ឬយ៉ាងណា។

12341398_1226015400756206_3395522344524392108_n

ខាងក្រោមនេះជាតារាងកាលវិភាគប្រកួត English Premier League សម្រាប់សប្តាហ៍ទី ១៥៖

12308714_1226088557415557_4000783070766732458_n

អត្ថបទ៖ រិទ្ធី

រូបភាព៖ Barclays Premier League​

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត