ម៉ូតូសុឺរ៉ែន ១២គ្រឿងរង់ចាំដង្ហែរម្ចាស់មេដាយមាសវ៉ូវីណាមពិភពលោកនៅព្រឹកថ្ងៃច័ន្ទស្អែកនេះ

នូ មករា August 6, 2017


ភ្នំពេញ៖ ក្រោយពីសម្ដេចតេជោហ៊ុន សែន បានទទួលដំណឹងថាអត្តពលិកផ្នែកកីឡាវ៉ូវីណាមកម្ពុជាបានប្រឹងប្រែងឈ្នះមេដាយមាសពិភពលោករហូតទៅដល់ ៤គ្រឿង ប្រាក់ ៩គ្រឿង និងសំរឹទ្ធ ៩គ្រឿងនោះ សម្ដេចបានអនុញ្ញាតឲ្យមានការរៀបចំក្បួនដង្ហែរម្ចាស់មេដាយមាសពិភពលោកនៅជុំវិញរាជធានីភ្នំពេញអមដោយម៉ូតូសារ៉ែន ១២គ្រឿងនាព្រឹកថ្ងៃច័ន្ទ ទី៧ ស្អែកនេះ ។

  បើតាមការឱ្យដឹងពីលោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាព្រឹត្តិការណ៍ប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកលើកទី៥ ដែលប្រទេសឥណ្ឌាធ្វើជាម្ចាស់ផ្ទះនោះក្រុមអត្តពលិកវ៉ូវីណាមកម្ពុជាដណ្តើមមេដាយទាំងអស់ ២២គ្រឿងចំពោះការដណ្តើមមេដាយច្រើនបែបនេះជាលើកដំបូងបំផុតសម្រាប់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ខណៈដែលការប្រកួតនេះបានបញ្ចប់ត្រឹមថ្ងៃទី៥ ខែសីហា ម្សិលមិញនេះ។

អនុប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក អ៊ូ រតនា បានមានប្រសាសន៍ពីប្រទេសឥណ្ឌាថា៖ «ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោកនេះ ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងចំណោម ៤៥ប្រទេសចូលរួមប្រកួត ហើយនេះគឺជាមោទកភាពដែលពួកយើងទាំងគ្នាធ្វើបាន និងសូមអរគុណដល់ក្រសួងអប់រំយុវជន និងកីឡាគណៈកម្មការអូឡាំពិតកម្ពុជាដែលបានឧបត្ថមទាំងថវិកាសម្ភារៈក្នុងការចូលរួមប្រកួតលើកនេះ» ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត