វេង សុភ័ក្ត្រ ជួបអ្នកប្រដាល់ថៃ ផាត ងិនថង លើសង្វៀនអាឡិចហ្សង់នៅថ្ងៃអាទិត្យនេះ

នូ មករា August 4, 2017


ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងជំនាន់ថ្មីរបស់កម្ពុជាវេង សុភ័ក្ត្រ មកពីក្លិបទ័ពឆ័ត្រយោង៩១១ ត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ថៃផាត ងិនថង (Phat Nginthong) លើសង្វៀនអាឡិចហ្សង់របស់អាស៊ីអាគ្នេយ៍នាព្រឹកថ្ងៃទី៦ ខែសីហាខាងមុខ ។ នេះជាការប្រកួតមួយដែលនឹងមានបន្ថែមប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១.០០០.០០០រៀលពីលើតម្លៃខ្លួនប្រកួតប្រសិនបើគេមានសមត្ថភាពអាចផ្ដួលអ្នកប្រដាល់ថៃក្នុងរង្វង់ពីទឹកទី១ ទៅទឹកទី៣ រង្វាន់នេះប៉ុន្តែប្រាក់រង្វាន់នេះមានសម្រាប់តែអ្នកប្រដាល់កម្ពុជាប៉ុណ្ណោះ ។

នាពេលកន្លងមកវេង  សុភ័ក្ត្រ គឺជាអ្នកប្រដាល់មួយរូបដែលវាយបានល្អជាមួយខ្មែរគ្នាឯងតែពេលជួបជាមួយអ្នកប្រដាល់ថៃគេហាក់ដូចជាវាយមិនសូវល្អឡើយ ។ អ្នកប្រដាល់កម្ពុជារូបនេះមានប្រវត្តិប្រកួតចំនួន ៧០ដង ឈ្នះ ៥៩ដង ចាញ់ ១០ដង និងស្មើពិន្ទុ ១ដង ចំពោះកែង ជង្គង់ និងកណ្ដាប់ដៃរបស់គេវាយចេញបានរហ័សណាស់មិនតែប៉ុណ្ណោះស្នៀតទាត់របស់គេក៏មិនអន់ទេ ។ ចំពោះអ្នកប្រដាល់ថៃផាត ងិនថង វិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ដែរដោយមានឈ្នះ-ចាញ់ជាធម្មតា ។ អ្នកប្រដាល់ថៃរូបនេះទោះបីគេមិនសូវចូលចិត្តប្រើកែងក៏ពិតមែនតែកណ្ដាប់ដៃ និងជង្គង់ព្រមទាំងការទាត់ចេញរបស់គេល្អណាស់ ។ រូបគេមានប្រវត្តិប្រកួតចំនួន៧០ដងដែរដោយឈ្នះ៥៨ដង ចាញ់១២ដង ។ សម្រាប់ការប្រកួតនេះទាំងសងខាងសុទ្ធតែប្រកាសទុកមុនថាគេត្រូវតែដណ្ដើមជ័យជម្នះឲ្យបាន ។ ដូច្នេះចាំមើលតើជ័យជម្នះពិតប្រាកដជារបស់នរណា?

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត