ស្ងាត់ៗក្លឹបតេក្វាន់ដូព្រះអាទិត្យឈ្នះមេដាយអន្តរក្លឹប ៦គ្រឿងនៅម៉ាឡេសុី!

នូ មករា August 1, 2017


ភ្នំពេញ៖ ក្រុមកីឡាករ កីឡាការិនី របស់ក្លឹបតេក្វាន់ដូព្រះអាទិត្យបានឈ្នះមេដាយកម្រិតអន្តរជាតិនៅប្រទេសម៉ាឡេស៊ីរហូតទៅដល់ ៦គ្រឿងក្នុងនោះរួមមាន ប្រាក់២ និងសំរឹទ្ធ ៤ ពីព្រឹត្តិការណ៍ប្រកួត Sarawak Chief Minister Bomeo Cup International Taekwondo WTF Championship 2017 ដែលទើបតែបញ្ចប់កាលពីថ្ងៃទី១៧ ខែកក្កដាកន្លងទៅថ្មីៗនេះ។

លោកហែម សំណាង គ្រូបង្វឹក និងជាប្រធានក្លឹបព្រះអាទិត្យបានមានប្រសាសន៍ថា នេះជាមេដាយកម្រិតអន្តរក្លឹបមួយដែលរៀបចំឡើងរយៈពេល២ឆ្នាំម្ដង ដែលមានប្រទេសខ្លាំងៗ ចូលរួមជាង ១៦ប្រទេសជុំវិញពិភពលោកហើយក្រុមកីឡាករទាំង៧ នាក់របស់កម្ពុជាដែលចេញទៅប្រកួតនោះ គឺសុទ្ធសឹងជាអត្តពលិកថ្នាលត្រៀមស៊ីហ្គេម នាឆ្នាំ២០២៣ទាំងអស់ ។

ការចេញទៅប្រកួតនេះ ក្លឹបមិនបានទទួលការឧបត្តម្ភអី្វច្រើននោះទេ គឺបានការស្នើសុំពីសហព័ន្ធកីឡាតេក្វាន់ដូ ទៅក្រសួងអប់រំយុវជន និងកីឡា ជួយឧបត្តម្ភជាប្រាក់ហោប៉ៅបន្តិចបន្តួច ហើយលោកធានារាល់ការហូបចុកស្នាក់នៅរបស់ពួកគេទាំងស្រុងដោយថវិកាផ្ទាល់ខ្លួនរបស់លោក ចំណែកសំបុត្រយន្តហោះ គឺកីឡាករ កីឡាការិនីជាអ្នកចេញខ្លួនឯង។

លោកបានបន្តថា នេះមិនមែនជាលើកទី១ទេ ដែលក្លឹបរបស់លោកបានដឹកនាំកីឡាករចេញទៅប្រកួតនៅក្រៅប្រទេសនោះ ហើយការចេញទៅប្រកួតលើកនេះ លោកគ្មានគម្រោងចេញទៅឡើយ ប៉ុន្តែដោយសារតែកីឡាករ កីឡាការិនីដែលជាថ្នាលទាំងនោះមានចិត្តចង់ទៅសាកប្រកួតនៅក្រៅប្រទេសដើម្បីផ្លាស់ប្ដូរបច្ចេកទេសជាមួយនឹងអត្តពលិកបរទេស និងស្រឡាញ់ខ្លាំង ទើបលោកដាច់ចិត្តចំណាយថវិកាផ្ទាល់ខ្លួនជួយដល់ពួកគេដើម្បីសម្រេចគោលបំណងតែម្ដងទៅ។

គួរបញ្ជាក់ផងដែរថា ក្រុមកីឡាករការិនីទាំង ៧រូបដែលចេញទៅប្រកួតនោះគឺមាន ២នាក់ជាជម្រើសជាតិ និង ៥នាក់ទៀតជាកីឡាករការិនីថ្នាលដែលសហព័ន្ធមានជំនឿចិត្តថា នឹងអាចដណ្ដើមមេដាយរហូតទៅដល់មាសនៅឆ្នាំ២០២៣ បានជាក់ជាមិនខាន ៕

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត