បរាជ័យរបស់អត្តពលិកវាយកូនឃ្លីលើតុនៅ ASEAN School Game ត្រូវដូចការទាយទុក ១០០%

នូ មករា July 22, 2017


ភ្នំពេញ៖ នៅទីបំផុតការទស្សន៍ទាយរបស់អតីតគ្រូបង្វឹកចាស់ៗផ្នែកកីឡាវាយកូនឃ្លីលើតុមួយចំនួនកាលពីសប្ដាហ៍មុននោះ ពិតជាត្រូវ ១០០% ដោយកាលណោះគ្រូបង្វឹកទាំងនោះបានលើកឡើងថា ក្រុមអត្តពលិកវាយកូនឃ្លីលើតុអាចនឹងលើទង់ ស ត្រលប់មកកម្ពុជាវិញពីព្រឹត្តិការណ៍ប្រកួត The 9th ASEAN School Games ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះនៅប្រទេសសិង្ហបុរី ។ ការទស្សន៍ទាយនោះពិតជាត្រឹមត្រូវមែនដោយសារលទ្ធផលរបស់ក្រុមកីឡាករវាយកូនឃ្លីលើតុកម្ពុជាបានចាញ់ជាបន្តបន្ទាប់ក្នុងវគ្គជម្រុះដំបូងនៃការប្រកួត ក្រុមគ្រូបង្វឹកទាំងនោះបានសន្និដ្ឋានថា ការចាញ់លើកនេះមកពីការប្រែប្រួលនៃគណៈកម្មការប្រតិបត្តិរបស់សហព័ន្ធដែលតែងតាំងអ្នកគ្មានជំនាញមកកាន់ការងារ ។
  ជាមួយនឹងការត្រលប់មកវិញកាលពីរសៀលម្សិលមិញនោះ ត្រូវបានមហាជនឃើញថាថ្នាក់ដឹកនាំនៃកីឡា ៤ប្រភេទក្នុងចំណោមប្រភេទកីឡាទាំង ៥ ដែលមានដូចជា៖ កីឡាអត្តពលកម្ម ហែលទឹក វាយសី និងកីឡាវាយកូនបាល់ បានរង់ចាំទទួលក្រុមអត្តពលិករបស់ខ្លួនយ៉ាងរាក់ទាក់ ខណៈដែលប្រភេទកីឡាវាយកូនឃ្លីលើតុដែលទើបបានប្ដូររចនាសម្ព័ន្ធរបស់ខ្លួនដោយមិនប្រក្រតីនោះបែរជាគ្មានថ្នាក់ដឹកនាំឬក៏កីឡាករ-កីឡាការិនីរូបណាមកផ្ដល់កិត្តិយសទទួលពេលត្រលប់មកវិញឡើយ ។
បើតាមលោកនាង ពិសិទ្ធ ដែលស្ថិតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញដើម្បីរង់ចាំបងប្អូនត្រលប់មកពីប្រទេសថៃនោះបានលើកឡើងថា៖ «មនុស្សមួយចំនួននៅតែប្រកាន់គំនិតចឹង ពេលឈ្នះមេដាយអ្នកធំ ថ្នាក់ដឹកនាំកីឡាអីមកទទួលយ៉ាងអធឹកអធមណាស់ តែដល់ពេលគ្នាចាញ់គ្មានអ្នកណាមកយកចិត្តទុកដាក់ទទួលស្វាគមន៍ឡើយ ។» លោកបានបន្តថា៖ «ការធ្វើបែបនេះគឺធ្វើឱ្យកីឡាកររបស់ខ្លួនបាក់ទឹកចិត្តទៅវិញនោះទេព្រោះគ្នាខំទៅប្រកួតប្រឹងប្រែងដើម្បីជាតិបើទោះចាញ់ឬឈ្នះក៏ត្រូវមកទទួល ដើម្បីលើកទឹកចិត្តគ្នានោះដែរ ។ សម្រាប់ខ្ញុំធ្លាប់ឃើញនៅប្រទេសថៃ កីឡាករគេត្រលប់ពីការប្រកួតវិញចាញ់មានអ្នកមកទទួលយ៉ាងច្រើនមានពាក់កម្រងផ្កា មិនស្ងាត់ឱ្យឈឹងដូច្នេះទេ។»
លោកបានបន្ថែមថា លោកចង់ឃើញកីឡាស្រុកខ្មែរទាំងអស់រីកចម្រើនដូចស្រុកគេហើយចេះស្រឡាញ់គ្នាដូចស្រុកគេដែរ ដូចបាល់ទាត់ជាដើម ទោះចាញ់ឈ្នះយើងនៅតែគាំទ្រពួកគេជានិច្ច ព្រោះពួកគេប្រឹងប្រែងដើម្បីមុខមាត់ប្រទេសជាតិ ។ គួរបញ្ជាក់ផងដែរថា ប្រភេទកីឡាវាយកូនឃ្លីនេះធ្លាប់ឈ្នះបានមេដាយសំរិទ្ធមួយគ្រឿងក្នុងព្រឹត្តិការណ៍នេះម្ដងកាលពីលើកមុនពោលគឺពេលដែលមិនទាន់មានការផ្លាស់ប្ដូររចនាសម្ព័ន្ធដឹកនាំ ៕
អត្ថបទ៖ ប៉ាវឡុង ជីង
រូបភាព៖ ប៉ាវឡុង ជីង និង អគ្គនាយកដ្ឋានកីឡា

 

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត