AFC U-23៖ គ្រូជប៉ុនថា កម្ពុជាមានប្រៀបជាងខ្លួន ព្រោះជាម្ចាស់ផ្ទះ

នូ មករា July 20, 2017


ភ្នំពេញ៖ បើទោះបីបំបាក់ក្រុម U-23ហ្វីលីពីន ៨-០ ដើម្បីទទួលបាន ៣ពិន្ទុឈរកំពូលតារាងពូលJ នៃពានរង្វាន់ AFC U-23 Championship 2018 ជាបណ្ដោះអាសន្នក្ដី ប៉ុន្ដែលោក Uchiyama Atsushi គ្រូបង្វឹកជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំជប៉ុន ហាក់មិនទាន់រំពឹង ១០០% នឹងឈានទៅវគ្គបន្ដនោះទេ ត្បិតត្រូវឆ្លងកាត់ ២ប្រកួតចុងក្រោយដោយជួបកម្ពុជា និងចិន សុទ្ធតែជាការប្រកួតដ៏លំបាកដូចគ្នា ។  
លោក Uchiyama Atsushi បាននិយាយថា កម្ពុជាពិតជាល្អ ហើយក៏ជាម្ចាស់ផ្ទះថែមទៀត ដូច្នេះវាជាចំណុចមានប្រៀបរបស់កម្ពុជា ដែលនឹងបង្កការលំបាកដល់ក្រុមខ្លួន នៅក្នុងការប្រកួតបន្ទាប់ស្អែកនេះ ។ លោកថា «យើងដឹងថាកម្ពុជាលេងល្អ ដែលនឹងបង្កផលលំបាកដល់យើង ព្រោះកម្ពុជាគឺជាម្ចាស់ផ្ទះ ។ ប៉ុន្តែយើងនឹងប្រឹងប្រែងលេងឲ្យអស់ពីសមត្ថភាព ដើម្បីដណ្ដើមជ័យជម្នះ» ។
 គួរបញ្ជាក់ថា នៅថ្ងៃទី២១ ខែកក្កដាស្អែកនេះ ពហុកីឡដ្ឋានជាតិនឹងបន្ដបើកទ្វាទទួលការប្រកួតជម្រុះពានរង្វាន់ AFC U-23 Championship 2018 ចំនួន ២ប្រកួតទៀត ក្នុងនោះក្រុមជម្រើសជាតិ U-23កម្ពុជា ត្រូវបន្ដជួបក្រុមខ្លាំងជប៉ុន ក្រោយប្រកួតស្មើចិន ០-០ កាលពីយប់មិញ នៅវេលាម៉ោង ៦៖៣០នាទីល្ងាច បន្ទាប់ពីក្រុម U-23ចិន ប៉ះក្រុម U-23ហ្វីលីពីន នៅវេលាម៉ោង ៣៖៣០នាទីរសៀលថ្ងៃជាមួយគ្នានោះ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត