សំបុត្រទស្សនាវគ្គជម្រុះ AFC U-23 មានលក់ស្អែកនេះ តែមានកម្មវិធីពិសេសជាងមុន

នូ មករា July 12, 2017


ភ្នំពេញ៖ សម្រាប់សំបុត្រចូលទស្សនាការប្រកួតបាល់ទាត់វគ្គជម្រុះពូលJ នៃពានរង្វាន់ 2018 AFC U-23 Championships ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី១៩ រហូតដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៧នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា នឹងដាក់លក់ជាផ្លូវការ នៅថ្ងៃទី១៣ ខែកក្កដាស្អែកនេះហើយ ។ នេះបើយោងតាមការឲ្យដឹងពីមន្ដ្រីសារព័ត៌មានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។

ចំពោះតម្លៃសំបុត្រ គឺរក្សាដូចសព្វដង ពោលគឺតម្លៃ ១ម៉ឺនរៀល(កន្លែងអង្គុយមានកៅអី) និងតម្លៃ ៨ពាន់រៀល(កន្លែងអង្គុយគ្មានកៅអី) ។ ប៉ុន្ដែប្រភពព័ត៌មានខាងលើបានបញ្ជាក់ទៀតថា ការលក់សំបុត្រចូលទស្សនាការប្រកួតជម្រុះជើងឯកអាស៊ីក្រោមអាយុ ២៣ឆ្នាំនេះ សហព័ន្ធនឹងផ្ដល់កម្មវិធីពិសេសមិនធ្លាប់មានដល់អ្នកគាំទ្រ ក្នុងនោះប្រសិនបើអ្នកគាំទ្រទិញសំបុត្រទស្សនា ៣ប្រកួតជាប់គ្នា សហព័ន្ធនឹងគិតប្រាក់ត្រឹមតែ ២សំបុត្រប៉ុណ្ណោះ ។

គួរបញ្ជាក់ថា ការធ្វើម្ចាស់ផ្ទះវគ្គជម្រុះខាងលើនេះ ក្រុមជម្រើសជាតិក្រោមអាយុ ២៣ឆ្នាំកម្ពុជា ស្ថិតក្នុងពូលJ ជាមួយក្រុមខ្លាំងៗចំនួន ៣ គឺចិន, ជប៉ុន និងហ្វីលីពីន ។ ចំពោះកម្មវិធីប្រកួតក្រុម U-23កម្ពុជា ត្រូវជួបចិនមុនគេ នៅថ្ងៃទី១៩-កក្កដា មុនបន្ដជួបក្រុមខ្លាំងជប៉ុន នៅថ្ងៃទី២១-កក្កដា ហើយត្រូវប្រកួតកាត់សេចក្ដីចុងក្រោយជាមួយក្រុម U-23ហ្វីលីពីន នៅថ្ងៃទី២៣ ខែកក្កដា លើទីលានពហុកីឡដ្ឋានជាតិតែមួយគត់ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត