កីឡាករ-កីឡាការិនី តេក្វាន់ដូ (ITF) ចំនួន ៣២នាក់ចូលរួមប្រឡងឡើងខ្សែក្រវាត់

នូ មករា July 10, 2017


ភ្នំពេញ៖កីឡាករ កីឡាការិនីតេក្វាន់ដូ ITF (International TaekwonDo Federation) ចំនួន ៣២នាក់បានចូលរួមប្រកួតឡើងខ្សែក្រវាត់ទៅតាមកម្រិតខ្សែក្រវាត់របស់ខ្លួនកាលពីថ្ងៃទី៧ ខែកក្កដាកន្លងមកដោយមានការត្រួតពិនិត្យផ្ទាល់ពីលោក កែវ រ៉ាមីប្រធានសហព័ន្ធតេក្វាន់ដូអា ធី អេហ្វ និងលោកគ្រូបង្វឹកជនជាតិកូរ៉េខាងជើង រី ឆូលណាំ (Re Chol Nam) ។ កីឡាករ-កីឡាការិនីទាំង៣២រូបនេះមកពីរាជធានី ខេត្តចំនួន ៤ គឺខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ភ្នំពេញ និងក្លិប IIC ។ 

លោកប៊ួន ហ៊ីងសុធីយ៉ា ជាអគ្គលេខាធិការនៃសហព័ន្ធកីឡាតេក្វាន់ដូ (ITF) បានប្រាប់ឲ្យដឹងថា ប្រកួតឡើងខ្សែក្រវាត់នេះគឺសហព័ន្ធរៀបចំឲ្យមានរាល់មួយឆ្នាំ ២ម្តង ហើយនេះជាលើកទី១ ក្នុងឆ្នាំនេះ ដែលមានកីឡាករកីឡាការិនីតេក្វាន់ដូ (ITF) ចំនួន ៣២នាក់ និងបែងចែកចេញជា ៤វិញ្ញាសា ក្នុងនោះមានសម្តែងមេគុន ប្រយុទ្ធ បច្ចេកទេសពិសេស និង Power Blacking ផង ។ លោកបានបន្តថា ក្នុងចំណោមកីឡាករកីឡាការិនីតេក្វាន់ដូ (ITF) ចំនួន ៣២នាក់ មានកីឡាករកីឡាការិនី ២១នាក់គ្រងខ្សែក្រវាត់មួយដាន់,  កីឡាករកីឡាការិនី ៩នាក់គ្រងខ្សែក្រវាត់ ២ដាន់ និងកីឡាករកីឡាការិនី ២នាក់ទៀតគ្រងខ្សែក្រវាត់៣ដាន់៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត