អ្នកប្រដាល់ ខ្មែរ-ថៃ ៣គូនឹងប្រជែងគ្នាដណ្តើមជ័យជម្នះលើសង្វៀន CNC ស្អែកនេះ

នូ មករា July 7, 2017


ភ្នំពេញ៖ នៅយប់ថ្ងៃទី៨ ខែកក្កដាស្អែកនេះនៅលើសង្វៀន CNC អ្នកប្រដាល់ជើងខ្លាំងកម្ពុជា ៣រូបបានត្រៀមខ្លួនរួចជាស្រេចហើយដើម្បីប្រកួតជាមួយអ្នកប្រដាល់ថៃ ។ អ្នកប្រដាល់ទម្ងន់ស្រាលហ៊ឹម សេរី មកពីក្លិបតាព្រហ្មមានជ័យដែលមានប្រវត្តិប្រកួតចំនួន ៥១ដង ឈ្នះ៤៤ដង ចាញ់ ៥ដង ស្មើពិន្ទុ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន ៩ដងនោះត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃ Super Jam Hanravy ក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម ។ Super Jam Hanravy ពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេ ។ អ្នកប្រដាល់ថៃរូបនេះមានប្រវត្តិប្រកួតចំនួន ៨០ដង ឈ្នះ ៦៥ដង ចាញ់ ១៣ដង ស្មើពិន្ទុ ២ដង និងវាយគូប្រកួតឲ្យសន្លប់បាន ១០ដង ។

 ចំណែក អ៊ុង ភារៈ ដែលមុននេះមានឈ្មោះថាអ៊ុង វីរៈ មកពីក្លិបទ័ពឆ័ត្រយោង៩១១នោះនឹងប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ E Rith Sithnoengtrakan ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៧៩គីឡូក្រាម ។ ភារៈ គឺជាអ្នកប្រដាល់កំពូលដែលប្រភេទទម្ងន់នៅស្រុកខ្មែរមិនមាននរណាឈ្នះអ្នកប្រដាល់រូបនេះឡើយ ។ គេមានប្រវត្តិប្រកួតចំនួន ៥៦ដង ឈ្នះ៤៨ដង ចាញ់ ៧ដង ស្មើពិន្ទុ ១ដង និងវាយគូប្រកួតឲ្យសន្លប់បានចំនួន ១៩ដង ហើយកែង និង ជង្គង់ កណ្ដាប់ដៃរបស់ភារៈអស្ចារ្យណាស់ ។ ចំពោះអ្នកប្រដាល់ថៃ E Rith Sithnoengtrakan ក៏ជាអ្នកប្រដាល់ជើងខ្លាំងមកពីស្រុកថៃដែរ ។ គេមានប្រវត្តិប្រកួតចំនួន ២៥ដង ឈ្នះ ១៩ដង ចាញ់ ៥ដងស្មើពិន្ទុ ១ដង និងវាយគូប្រកួតឲ្យសន្លប់បាន ៩ដង ។

មួយគូទៀតនោះគឺ សុខ សុវណ្ណមកពីក្លិបកងពលធំអន្តរាគមន៍លេខ២ ក្រសួងការពារជាតិត្រូវប្រកួតជាមួយអ្នកប្រដាល់ថៃឈ្មោះ Wathchharadeth Sor Danchhai ដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់ ៦០គីឡូក្រាម ។ រវាងអ្នកប្រដាល់ទាំង ២រូបនេះសុទ្ធតែមានឱកាសដើម្បីឈ្នះដូចគ្នាតែមិនដឹងថានរណាជួបសំណាងល្អនោះឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត