គ្រូទ័ព និយាយអ្វីខ្លះពីក្រុម EDC ដែលទើបលត់ Cam-Tiger ៣-០?

នូ មករា June 23, 2017


ភ្នំពេញ៖ ទោះបីក្រសួងការពារជាតិ (ទ័ព) សងសឹកក្រុមអគ្គិសនីកម្ពុជា(EDC) បានសម្រេចដោយយកឈ្នះ ៥-០ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជាក្ដី ប៉ុន្ដែលោក ទេព ឡុងរចនា ដែលជាគ្រូបង្វឹកបានលើកឡើងថា EDC មិនមែនជាក្រុមខ្សោយឡើយ ពិសេសក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន(Hun Sen Cup) លើកទី១១ ក្រុមចំណូលថ្មីនេះ អាចនឹងធ្វើឲ្យគូប្រជែងបរាជ័យគ្រប់ពេល ប្រសិនបើពួកគេរៀបចំក្រុមបានល្អ ។ ការលើកឡើងនេះ គឺក្រោយពេលក្រុមក្រសួងការពារជាតិ បំបាក់ខេត្តស្ទឹងត្រែង ៦-០ គ្រាដែលក្រុមអគ្គិសនីកម្ពុជា លត់ក្រុម Cambodian Tiger ៣-០ នៅក្នុងការប្រកួតពានរង្វាន់ Hun Sen Cup ដំណាក់កាលទី៤ កាលពីថ្ងៃទី២១ ខែមិថុនាកន្លងទៅ ។

លោកថា ពានរង្វាន់សម្ដេចតេជោ ជាពានប្រើប្រាស់តែធនធានកីឡាករក្នុងស្រុក ហើយក្រុមអគ្គិសនីកម្ពុជា សម្បូរទៅដោយកីឡាករល្អៗជាច្រើន ដែលជាឧបសគ្គដល់គូប្រជែងក្នុងព្រឹត្តិការណ៍ថ្នាក់ជាតិមួយនេះ ។ លោក ទេព ឡុងរចនា បាននិយាយថា៖ «ក្រុមអគ្គិសនីកម្ពុជា មិនមែនជាក្រុមអន់ទេ ព្រោះកីឡាកររបស់គាត់ គឺជាអតីតអ្នកលេងមានបទពិសោធន៍ ដោយមិនមែនកីឡាករទើបលេងហើយថ្មីនោះទេ ។ អុីចឹងបានធ្វើឲ្យគាត់ខ្លាំង ។ យើងមើលលីគ យើងធ្លាប់ចាញ់គាត់ជើងទី១ ហើយលទ្ធផលយើងឈ្នះជើងទី២ គឺដោយសារយើងយល់ពីគាត់ តែបើគាត់រៀបចំបានល្អជាងនេះទៀត មានន័យថា យើងរឹតតែពិបាកធ្វើគាត់ក្នុងពានរង្វាន់សម្ដេច» ។

គួរបញ្ជាក់ថា ក្រុមអគ្គិសនីកម្ពុជា គឺជាសមាជិកលីគកំពូលកម្ពុជាតែមួយគត់ ដែលមិនប្រើប្រាស់ធនធានកីឡាករបរទេស ប៉ុន្ដែក្រុមនេះ បានធ្វើព្យុះធ្វើភ្លៀងដល់ក្រុមខ្លាំងៗ មិនអន់ឡើយ សូម្បីក្រុមក្រសួងការពារជាតិ ក៏ធ្លាប់របូត ៣ពិន្ទុក្នុងទឹកដីកាលពីជើងទី១ ផងដែរ ។ ដូច្នេះហើយទើបអគ្គិសនីកម្ពុជា បង្កការព្រួយបារម្ភដល់ក្រុមខ្លាំងៗ នៅក្នុងពានរង្វាន់ Hun Sen Cup ឆ្នាំ២០១៧ ព្រោះជាពានប្រើប្រាស់តែកីឡាករក្នុងស្រុកសុទ្ធសាធ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត