គ្រូកម្ពុជា អរគុណប្រធានក្លឹបភ្នំពេញក្រោន ដែលជួយសម្រួលពេលមានអាសន្ន!

នូ មករា June 15, 2017


ភ្នំពេញ៖ ទន្ទឹមនឹងការរកបាន ៣ពិន្ទុដ៏មានសារៈសំខាន់ពីក្រុមអាហ្វហ្គានីស្ថាន លោក Leonardo Vitorino គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងថ្នាក់ដឹកនាំសហព័ន្ធ រួមទាំងអ្នកគាំទ្រ ហើយក្នុងនោះលោកក៏បានអរគុណលោក ឬទ្ធី សំណាង ប្រធានក្លឹបភ្នំពេញក្រោន ដែលបានរួមចំណែកជាមួយក្រុមជម្រើសជាតិក្នុងពេលមានអាសន្នផងដែរ ។
លោក Leonardo បានលើកឡើងថា មុនជួបអាហ្វហ្គានីស្ថាន ២ថ្ងៃ ក្រុមជម្រើសជាតិកម្ពុជាបានជួបបញ្ហាទីលានហ្វឹកហាត់ ដោយសារសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ពុំអនុញ្ញាតឲ្យហ្វឹកហាត់លើទីលានពហុកីឡដ្ឋានជាតិមុនការប្រកួត ២ថ្ងៃ ដោយហេតុនេះលោកក៏បានទាក់ទងទៅប្រធានក្លឹបភ្នំពេញក្រោន ដើម្បីសុំការអនុញ្ញាតហ្វឹកហាត់នៅកីឡដ្ឋាន RSN ហើយភ្លាមៗនោះ ប្រធានក្លឹបលោក ឬទ្ធី សំណាង ក៏បានអនុញ្ញាតដោយមិនរុញរាផងដែរ បើទោះបីទីលានខ្លួនកំពុងមានបញ្ហាបន្ដិចបន្ដួចក្ដី ។
គ្រូបង្វឹកសញ្ជាតិប្រេស៊ីល Leonardo បានចាត់ទុកនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ ដើម្បីជួយកីឡាករក្រុមជម្រើសជាតិកម្ពុជា មានថាមពល និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រកួតតទល់ជាមួយអាហ្វហ្គានីស្ថាន រហូតទទួលបានជ័យជម្នះ និងទទួលបាន ៣ពិន្ទុដំបូង នៅក្នុងការប្រកួតជម្រុះពូលC នៃពានរង្វាន់ AFC Asian Cup 2019 ៕
អត្ថបទ៖ បុត្រា

 

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត