យ៉េន ឌីណា ជួបអ្នកប្រ​ដាល់ថៃ ផា យ៉ាកឡេក នៅសប្តាហ៍នេះ

នូ មករា June 13, 2017


ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងយ៉េន ឌីណា មកពីក្លិបអប្សរាគុនខ្មែរត្រូវបានដាក់ឲ្យប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃ ផា យ៉ាកឡេក (Pha Yaklek) លើសង្វៀនខេស៊ីមេនរបស់អាស៊ីអាគ្នេយ៍នៅយប់ថ្ងៃទី១៦ ខែមិថុនាខាងមុខនេះ ។ មួយរយៈនេះ ឌីណាចាប់ផ្ដើមមានការរីកចម្រើនឡើងវិញហើយតែកម្លាំងរបស់គេហាក់ដូចជាឆាប់ស្រុតចុះគឺមិនដូចមុនឡើយ ។ ការពិតទៅ អ្នកប្រដាល់រូបនេះមានរបៀបវាយល្អរហ័សនិងពូកែប្រជើងដើម្បីរារាំងមិនឲ្យគូប្រកួតអាចចូលមកកៀកខ្លួនគេបានឡើយ ។ ជាមួយនឹងការទាត់ចេញបានធ្ងន់ កណ្ដាប់ កែង និងជង្គង់រហ័សនោះ រូបគេក៏មានភាពវាងវៃក្នុងការប្រកួតណាស់ ។ របៀបវាយរបស់គេគឺផ្លាស់ប្ដូរឥរិយាបទទៅតាមការប្រែប្រួលរបស់គូប្រកួត ។ អ្នកប្រដាល់រូបនេះមិនសូវចូលចិត្តវាយកៀកឡើយគេតែងតែវាយរបៀបប្រយោលមិនតែប៉ុណ្ណោះការវាយសងរបស់គេរហ័សណាស់ ។

ចំពោះអ្នកប្រដាល់ថៃផា យ៉ាកឡេកវិញគេធ្លាប់មកប្រកួតនៅស្រុកខ្មែរញឹកញាប់ដែរដោយមានឈ្នះ-ចាញ់ទៅវិញទៅមក ។ អ្នកប្រដាល់រូបនេះមិនសូវវាយសម្រុកទៅលើគូប្រកួតមុនទេគឺគេទុកឲ្យគូប្រកួតវាយប្រហារមកលើគេទើបគេវាយសងទៅវិញ ។ កែងរបស់ផា យ៉ាកឡេក មិនអស្ចារ្យទេតែជង្គង់ ស្នៀតទាត់ កណ្ដាប់ដៃរបស់គេគឺមានទម្ងន់ធ្ងន់ និងអស្ចារ្យណាស់ ។ កន្លងមកមានអ្នកប្រដាល់កម្ពុជាមិនតិចទេដែលរងគ្រោះដោយសារកណ្ដាប់ដៃអ្នកប្រដាល់ថៃរូបនេះ ។ ពេលនេះជួបជាមួយយ៉េន ឌីណាតើផា យ៉ាកឡេកអាចដណ្ដើមបានជ័យជម្នះឬទេ ?

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត