បឹងកេត លត់ក្រុមខ្លាំងសិង្ហបុរី Warriors FC ៤-១ នៃពាន RHB Singapore Cup មុននេះបន្ដិច

នូ មករា May 29, 2017


ភ្នំពេញ៖ បើទោះបីធ្វើមិនបានល្អក្នុងលីគកំពូលកម្ពុជាក្ដី ប៉ុន្ដែមុននេះបន្ដិច ក្រុមបឹងកេតរបស់កម្ពុជា បានធ្វើឲ្យអ្នកគាំទ្រខ្លួនពេញចិត្តជាខ្លាំង ជាមួយនឹងការលត់ក្រុមខ្លាំងសិង្ហបុរី Warriors FC ដោយលទ្ធផល ៤-១ ក្នុងការប្រកួតជម្រុះពានរង្វាន់ RHB Singapore Cup 2017 នៅកីឡដ្ឋាន Choa Chu Kang Stadium នៃប្រទេសសិង្ហបុរី ។
គ្រាប់បាល់ជ័យជម្នះរបស់បឹងកេត គឺរកបានដោយកីឡាករ ឃួន ឡាបូរ៉ាវី ធ្វើបាន Hat-Trick ចំនួន ៣គ្រាប់ម្នាក់ឯង និងមិត្តរួមក្រុម Omogbal ១គ្រាប់ក្នុងវគ្គទី២ បន្ទាប់ពីប្រកួតស្មើ ០-០ នៅវគ្គទី១ ។ ជ័យជម្នះនេះ បានធ្វើឲ្យក្រុមតំណាងប្រទេសកម្ពុជាខាងលើ មានឱកាសឡើងលេងវគ្គបន្ដ ប៉ុន្ដែពុំទាន់ដឹងពីគូប្រកួតរបស់ខ្លួននៅឡើយទេ គឺត្រូវរង់ចាំក្រុមទទួលបានជ័យជម្នះពីការប្រកួតជម្រុះដទៃសិន ៕
អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត