ចប់ការប្រកួត៖ ភ្នំពេញក្រោន បន្ដឈ្នះបឹងកេត ២-១ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា

នូ មករា May 25, 2017


ភ្នំពេញ៖ ទីបំផុតក្រុមសម្បូរដោយកីឡាករវ័យក្មេងភ្នំពេញក្រោន បានបន្ដយកឈ្នះក្រុមបឹងកេតអែហ្វស៊ី ដោយលទ្ធផល ២-១ ក្នុងជំនួបជើងទី២ នៃលីគកំពូលកម្ពុជា ដែលទើបបញ្ចប់ការប្រកួតមុននេះបន្ដិច នៅលើទីលានពហុកីឡដ្ឋានជាតិ ខណៈកាលពីជើងទី១ អតីតក្រុមជើងឯក ៦សម័យកាលមួយនេះ បានយកឈ្នះក្នុងដី ៤-០ ឯណោះ ។

លទ្ធផលខាងលើនេះ គឺកើតឡើងក្នុងវគ្គទី១ ដែលបើកការនាំមុខ ២គ្រាប់មុនដោយក្រុមភ្នំពេញក្រោន រកបានដោយកីឡាករ ស៊ិន កក្កដា និងរាមច្បង កែវ សុខផេង មុននឹងកីឡាករ Omogbal វាយបកបាន ១គ្រាប់វិញ ។ ប៉ុន្ដែក្នុងតង់ដដែល បឹងកេតបានបាត់បង់ខ្សែការពារម្នាក់ គឺ ទូច បញ្ចរ៉ុង ដែលត្រូវអាជ្ញាកណ្ដាលពិន័យកាតក្រហម តែមុននឹងដើរចេញពីទីលាន បញ្ចរ៉ុង ក៏បានបន្ថែមកំហុសដោយដើរបុកក្បាលនឹងមុខអាជ្ញាកណ្ដាលរហូតដួលមួយសន្ទុះទៀតផង ។

ចូលវគ្គទី២ ក្រុមទាំងពីរបានព្យាយាយវាយសម្រុកគ្នាទៅវិញទៅមក ប៉ុន្ដែពុំមានការបំប៉ោងសំណាញ់គ្នាបន្ថែមឡើយ ធ្វើឲ្យចប់ការប្រកួតភ្នំពេញ ឈ្នះបឹងកេត ២-១ ។ ជ័យជម្នះនេះដែរ បានធ្វើឲ្យភ្នំពេញក្រោនវិលត្រឡប់ទៅកាន់កៅអី ៤ក្រុមកំពូលតារាងជាថ្មី(Top-4) ដោយឈរលេខរៀងទី៤ និងមាន ២១ពិន្ទុ បន្ទាប់ពីឆ្លងកាត់ ១២ប្រកួតឈ្នះ៦ ស្មើ៣ និងចាញ់៣ ហើយបឹងកេត បានធ្លាក់មកឈរលេខរៀងទី៥ និងមាន ២០ពិន្ទុ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត