វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាប្រដាល់បញ្ចប់ដោយជោគជ័យ

នូ មករា May 25, 2017


ភ្នំពេញ៖ ក្រោយពីធ្វើការបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាប្រដាល់សកលទាំង ២៥នាក់អស់រយៈពេលជាង ៨ ថ្ងៃពោលគឺចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៤ ខែឧសភាក្នុងវគ្គសាមគ្កីអូឡាំពិកស្ដីពីគ្រូបង្វឹកប្រដាល់នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារួចមក ​លោក Rubasinghe Kankawamge Indrasgna អ្នកជំនាញនៃសហព័ន្ធកីឡាប្រដាល់អន្តរជាតិមកពីប្រទេសស្រីលង្កាសង្ឃឹមយ៉ាងមុតមាំថាគ្រូបង្វឹកទាំងអស់នឹងយកចំណេះដឹងទាំងនេះទៅបង្ហាត់កីឡាករកីឡាករ កីឡាការិនីរបស់ខ្លួនឱ្យទទួលបានលទ្ធផលល្អ ។

សូមបញ្ជាក់ថា កម្មវិធីដែលទទួលបានការឧបត្តម្ភពីអង្គការសាមគ្គីអូឡាំពិកអន្តរជាតិ(OS) នេះ បានរៀនទាំងផ្នែកចំណេះដឹង ទ្រឹស្តី ដូចជាការអនុវត្តផ្ទាល់ក្នុងការរៀបចំការហ្វឹកហាត់វិទ្យាសាស្រ្តកីឡាកររួមមានកីឡាករចាប់ផ្តើមដំបូង កីឡាករមានបទពិសោធបន្តិចបន្តួច និងកីឡាករជម្រើសជាតិ ហើយលោកសង្ឃឹមថា អ្នកទាំងអស់គ្នានឹងយកចំណេះដឹងទាំងនេះទៅហ្វឹកហាត់កូនសិស្សឲ្យអស់ពីសមត្ថភាពជាប្រយោជន៍ផ្ទាល់ចំពោះកីឡាករសកលកម្ពុជា។ ដោយមានការបង្ហាត់បង្ហាញពីលោក Rubasinghe Kankawamge Indrasgna ដែលមានសញ្ញប័ត្រកម្រិតផ្កាយ ៣ ផ្នែកគ្រូឧទ្ទេស និងផ្កាយ២ផ្នែកគ្រូអាជ្ញាកណ្ដាល និង ចៅក្រម ។

លោកវេជ្ជបណ្ឌិត ឆឹង យ៉ៅយ៉េនប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបានមានប្រសាសន៍ថា៖ «នេះជាការហ្វឹកហាត់តាមរបៀបវិទ្យាសាស្ត្រកីឡាព្រោះវិទ្យាសាស្ត្រមានការប្រែប្រួលជារៀងរាល់ឆ្នាំហេតុនេះ គ្រូត្រូវតែស្គាល់ពីបច្ចេកទេសថ្មីៗរបស់ពិភពលោកដើម្បីឲ្យសហព័ន្ធនេះក្លាយជាសហព័ន្ធដែលមានសក្ដានុពល ។ ការពង្រឹងបច្ចេកទេសគឺជាកត្តាសំខាន់ដែលសហព័ន្ធ គ្រូបង្វឹកត្រូវតែដឹង ។ គ្រូបង្វឹកកីឡាមិនមែនជាគ្រូបង្រៀនឡើយ ព្រោះគ្រូកីឡាត្រូវតែមានធនធានបច្ចេកទេសត្រឹមត្រូវ ចេះស្រាវជ្រាវ រកចំណុចថ្មី ចេះសង្កេតពីកីឡារបស់ខ្លួនតើ ខ្សោយពីអ្វីខ្លះ ខ្លាំងអ្វីខ្លះ ។បែបនេះទើបក្លាយជាគ្រូដែលមានសមត្ថភាពខ្ពស់ ។»

ជាមួយគ្នាននេះ លោកបានសំណូមពរឲ្យគ្រូបង្វឹកកីឡាប្រដាល់សកលចេះយកចំណេះដឹងនេះទៅហ្វឹកហាត់កូនសិស្សឲ្យអស់ពីសមត្ថភាពផងដែរ ព្រោះវគ្គសិក្សាសាមគ្គីអូឡាំពិកស្តីពីគ្រូបង្វឹកកីឡាប្រដាល់សកលជាចំណុចសំខាន់សម្រាប់លោកគ្រូបង្វឹកទាំងអស់ឲ្យចេះរៀបចំការហ្វឹកហាត់ វិទ្យាសាស្រ្ត និងបច្ចេកទេសដល់កីឡាកររបស់ខ្លួន ៕

អត្ថបទ៖ រត្ន័

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត