ចេញហើយបញ្ជីឈ្មោះបឋមសមាជិកក្រុម Cambodia All Stars ខណៈភ្នំពេញក្រោនជាប់ច្រើនជាងគេ!

នូ មករា May 23, 2017


ភ្នំពេញ៖ បន្ទាប់ពីឆ្លងកាត់ការជ្រើសរើសរបស់គ្រូបង្វឹកជម្រើសជាតិលោក Leonardo  នាល្ងាចថ្ងៃទី២៣ ខែឧសភានេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា(FFC) បានបង្ហាញបញ្ជីឈ្មោះកីឡាករក្រុម Cambodian All Stars ជាផ្លូវការហើយ ដោយមានសមាជិកសរុប ២៤នាក់ ខណៈមានវត្តមានកីឡាករភ្នំពេញក្រោនច្រើនជាងគេ ដើម្បីត្រៀមជួបក្រុម Muangthong United ក្នុងជំនួបមិត្តភាពអន្ដរជាតិ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧ខាងមុខ ។

កីឡាករទាំង ៩រូបនេះរួមមានដូចជា៖ បងប្អូនប្រុសត្រកូល​ កែវ គឺខ្លួន កែវ សុខង៉ន និងកែវ សុខផេង, Suzuki Yuta, សឿត បារាំង, ឆុំ ភីសា, ម៉ៅ​ ពិសិដ្ឋ, សុិន កក្កដា, Booysen Shane និង ប្រាក់ ធីវ៉ា ។

ជាមួយគ្នានេះដែរ លោក Leonardo Vitorino ដែលត្រូវបានតែងតាំងជាគ្រូបង្គោលក្រុម Cambodia All Stars បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ខ្លួនថា ការជ្រើសរើសនេះដែលបានផ្តល់ឱកាសច្រើនដល់កីឡាករកម្ពុជានេះ មានគោលបំណងដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេដែលជាចំណែកមួយដ៏សំខាន់ក្នុងការធ្វើឲ្យក្រុមជម្រើសជាតិឲ្យកាន់តែខ្លាំងក្លាថែមទៀតដើម្បីត្រៀមខ្លួនពេលប៉ះក្រុមខ្លាំងៗដូចជាជប៉ុន និងចិនជាដើម ។

សូមបញ្ជាក់ថា ក្រុម Cambodia All Stars នឹងត្រូវធ្វើការប្រកួតជាលក្ខណៈមិត្តភាពអន្តរជាតិជាមួយក្លឹប SCG Muangthong United របស់ថៃ នាថ្ងៃទី១៦ ខែកក្កដា ខាងមុខនេះ ដែលជាជំនួបសងសឹកផងដែរ ខណៈដែលក្រុមជើងខ្លាំងនៃលីគកំពូលថៃនេះ ធ្លាប់បានបរាជ័យក្នុងលទ្ធផល ៤-៣ ម្តងរួចមកហើយកាលពីដើមឆ្នាំមុន នៅលើទីលានពហុកីឡដ្ឋានជាតិ ហើយជ័យជម្នះនោះ ក៏បានបង្កើនប្រជាប្រិយភាពវិស័យបាល់ទាត់កម្ពុជាទៅកាន់ឆាកអន្ដរជាតិផងដែរ ។ ពិសេសគឺការទាក់ទាញអ្នកគាំទ្របានប្រមាណជិត ៥ម៉ឺននាក់ ចូលរួមទស្សនាការប្រកួតដ៏អស្ចារ្យនោះតែម្ដង ៕

អត្ថបទ៖ មករា និង បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត