ពានសំខាន់ៗពីរ ត្រូវលើកពេលព្រោះ U-17បាទី ជាប់ប្រកួតមិត្តភាពជាមួយ U-17ហូជីមិញ

នូ មករា May 18, 2017


 ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែឧសភាខាងមុខនេះ ក្រុមបាល់ទាត់យុវជនក្រោមអាយុ ១៧ឆ្នាំរបស់សាលាបាល់ទាត់ជាតិបាទី (U-17) នឹងធ្វើការប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមយុវជនក្រោមអាយុ ១៧ឆ្នាំប្រចាំទីក្រុងហូជីមិញ ដើម្បីអបអរសាទរពិធីសម្ពោធគម្រោងសាលាតម្រង់ទិសកីឡាបាល់ទាត់ទូទាំងប្រទេសរបស់សហព័ន្ធនៅលើទឹកដីខេត្តស្វាយរៀង ។
សេចក្ដីជូនដំណឹងខាងលើ បានបញ្ជាក់ទៀតថា តាមរយៈការប្រកួតមិត្តភាពនេះ បានធ្វើឲ្យគណៈកម្មរៀបចំការប្រកួតថ្នាក់ជាតិ សម្រេចលើកពេលការប្រកួតពានរង្វាន់ធំៗចំនួនពីរ ការប្រកួតពានរង្វាន់ Hun Sen Cup លើកទី១១ ដំណាក់កាលទី៣ និងការប្រកួតសន្សំពិន្ទុពានរង្វាន់លីគលំដាប់ទី២ របស់កម្ពុជា រដូវកាលទី២ ឆ្នាំ២០១៧ ៕
អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត