Manny Pacquiao នឹងត្រលប់មកកម្ពុជាឆាប់ៗនេះក្រោយទទួលបានសំណើរពីឯកឧត្តមថោង ខុន

នូ មករា May 16, 2017


ភ្នំពេញ៖ លោកវ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានថ្លែងកាលពីម្សិលមិញនេះថា មកដល់ពេលនេះ ឯកឧត្តមថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានដាក់សំណើរអញ្ជើញស្ដេចប្រដាល់ហ្វីលីពីន Manny Pacquiao ដើម្បីមកទស្សនកិច្ចនៅប្រទេសកម្ពុជាសាជាថ្មី នៅពេលឆាប់ៗខាងមុខ ដើម្បីផ្ដល់បច្ចេកទេសល្អៗជូនកីឡាករ និងគ្រូបង្វឹកកម្ពុជា ។

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជារួមជាមួយនឹងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបង្ហាញពីជំនឿចិត្តសឹងតែ ១០០ភាគរយថា ស្ដេចប្រដាល់សកលរូបនេះនឹងវិលត្រលប់មកកម្ពុជាសារជាថ្មី ដើម្បីចែករំលែកបទពិសោធន៍ដល់កីឡាករ កីឡាការិនីប្រដាល់សកល និងជាផ្នែកមួយដើម្បីជួយផ្សព្វផ្សាយអំពីប្រទេសកម្ពុជាផងដែរ ។ តាមការឲ្យដឹង ភាគីកម្ពុជាបានបញ្ជូនឯកសារស្នើសុំទៅស្ដេចប្រដាល់ Manny Pacquiao រួចរាល់ហើយ។ ពេលនេះឯកសារនោះបានទៅដល់ខុទ្ទកាល័យរបស់កំពូលអ្នកប្រដាល់ហ្វីលីពីនរូបនេះហើយ នៅតែចាំការឆ្លើយតបពីពេលវេលាដើម្បីមកកម្ពុជាវិញតែប៉ុណ្ណោះ ។

លោកបានបន្តថា៖ «Pacquiao មកម្ដងនេះដើម្បីជួយបច្ចេកទេសដល់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ហើយការមកដល់របស់គាត់មិនតិចជាងមួយសប្ដាហ៍ទេ។ យើងបានបញ្ជូនលិខិតតាមរយៈស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា រួចរាល់ហើយ ហើយឥឡូវនេះយើងរង់ចាំតែកាលឆ្លើយតបចំពោះកាលបរិច្ឆេទប៉ុណ្ណោះ”។ គួររំឭកថា Manny Pacquiao បានរួមដំណើរជាមួយនឹងប្រធានាធិបតីហ្វីលីពីន Rodrigo Duterte មកទស្សនកិច្ចនៅប្រទេសកម្ពុជាលើកដំបូង រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី១៣ និង ទី១៤ ខែធ្នូ ឆ្នាំ២០១៦ កន្លងទៅ ៕

អត្ថបទ៖ រត្ន័

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត