លទ្ធផលពាន KRE-League 2017 សប្ដាហ៍ទី៨

នូ មករា May 15, 2017


ភ្នំពេញ៖ ពានអាជីពចម្រុះ Khmer Real Estate League 2017(KRE-League) បានបញ្ចប់ការប្រកួតសន្សំពិន្ទុសប្ដាហ៍ទី៨ ហើយ ដោយជាបណ្ដោះអាសន្នក្រុមម្ចាស់ពាន Khmer United និងក្រុម Blue Dragon កំពុងឈរលេខ១ និងលេខ២ នៃកំពូលតារាងមាន ១៩ពិន្ទុស្មើគ្នា ។ ចំណែកក្រុម Avatar បន្ដឈរលេខរៀងទី៣ មាន ១៧ និងក្រុមបាយ័ន ឡើងមកឈរលេខរៀងទី៤ មាន ១៦ពិន្ទុ ។
  
ចំពោះលទ្ធផលសប្ដាហ៍ពាក់កណ្ដាលរដូវកាលថ្មីនេះ រួមមានក្រុម Khmer United លត់ក្រុម HHK ៧-១, បាយ័ន បំបាក់ក្រុមខ្លាស ៩-០, ក្រុម Blue Dragon ឈ្នះ Anvaya ៣-០, ក្រុម Goodihill លត់ក្រុម Havas ៦-០, បាសាក់ ឈ្នះ V.Train ៦-៣, ក្រុម Giant លត់ក្រុមកូនខ្មែរ ៧-៤, ណារីតា យកឈ្នះក្រុមនិស្ស័យ ៣-១ និងក្រុមយុវជនខេត្តកំពង់ចាម ប្រកួតស្មើ Avatar ដោយលទ្ធផល ៥-៥ ។
 
 ខាងក្រោមនេះ គឺជាតារាងពិន្ទុបណ្ដោះអាសន្ន នៃពាន KRE-League រដូវកាលទី៦ ក្រោមការផ្ដួចផ្ដើមគំនិតរៀបចំដោយលោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុន ខ្មែរ រៀល អ៊ីស្ទេត ៕
អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត