KRE-League៖ ៣ក្រុមមាន ១៦ពិន្ទុឈរកំពូលតារាង ខណៈ រស់ សុីចំរើន បំប៉ោងសំណាញ់ទីខ្លាស ៦គ្រាប់ម្នាក់ឯង

នូ មករា May 8, 2017


ភ្នំពេញ៖ ការប្រកួតបាល់ទាត់អាជីពចម្រុះដណ្ដើមពានរង្វាន់ Khmer Real Estate League 2017 បានបញ្ចប់សប្ដាហ៍ទី៧ ហើយ ដោយក្រុមឈរលំដាប់កំពូលតារាង ៣ក្រុមមាន ១៦ពិន្ទុស្មើគ្នា ។ តែអ្វីដែលពិសេសក្នុងសប្ដាហ៍មុននេះ គឺកីឡាករ រស់ ស៊ីចំរើន បានស៊ុតបំប៉ោងសំណាញ់គូប្រជែងចំនួន ៦គ្រាប់ម្នាក់ឯងស្ទើរមិនគួរឲ្យជឿ ដើម្បីជួយក្រុម V.Train យកឈ្នះក្រុមខ្លាំស ដោយលទ្ធផល ៧-៤ ។ ចំពោះក្រុមកំពុងបង្កភាពតានតឹងក្នុងតំណែងកំពូលតារាង ដែលមានពិន្ទុខ្ពស់ៗជាងគេ រួមមានក្រុម Khmer United, Blue Dragon និងក្រុម Avatar ដែលសុទ្ធតែកាន់ ១៦ពិន្ទុក្នុងដៃ បន្ទាប់ពីបញ្ចប់ការប្រកួត ៧សប្ដាហ៍កន្លងទៅ ។

សម្រាប់ក្រុម Khmer United កាលពីម្សិលមិញ បានស្គាល់បរាជ័យលើកដំបូង ក្រោមថ្វីជើងក្រុម Anvaya ដោយលទ្ធផល ១-០ ដែលការបរាជ័យនេះហើយ ទើបបណ្ដាលឲ្យគូប្រជែងតាមទាន់ ។ រីឯក្រុម Blue Dragon បានយកឈ្នះក្រុម HHK ដោយលទ្ធផល ៣-០ ខណៈក្រុម Avatar បានយកឈ្នះក្រុមនិស្ស័យ ២-១ ដែលជ័យជម្នះនេះហើយ បានជួយក្រុមទាំងពីរមានពិន្ទុតាមស្មើក្រុម Khmer United ដែលជាក្រុមដឹកនាំដោយលោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែរ រៀល អ៊ីស្ទេត និងជាស្ថាបនិកបង្កើតពាននេះ ក្រោយបញ្ចប់ការប្រកួត ៧សប្ដាហ៍កន្លងទៅ ជាមួយលទ្ធផលឈ្នះ៥ ស្មើ១ និងចាញ់១ ។

ប៉ុន្ដែអ្វីដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលក្នុងសប្ដាហ៍មុននេះ គឺកីឡាករ រស់ ស៊ីចំរើន បានបង្កើតត្រាដ៏អស្ចារ្យស៊ុតចូលគូប្រជែង ៦គ្រាប់ម្នាក់ឯងក្នុងមួយប្រកួត រហូតទទួលបានការកោតសរសើរពីលោក គីម ហ៊ាង ដែលជាអ្នកបង្កើតពាននេះទៀតផង ។ ជុំវិញការរកបានគ្រាប់បាល់ច្រើនបែបនេះ រស់ ស៊ីចំរើន បានលើកឡើងថា ខ្លួនមិនមានទិចនិចអ្វីក្នុងការស្វែងគ្រាប់បាល់នោះទេ គ្រាន់តែគេព្យាយាមលេងអស់ពីសមត្ថភាពប៉ុណ្ណោះ ។

តែយ៉ាងណាការជួយក្រុម V.Train យក ៣ពិន្ទុពីក្រុមខ្លាសនេះ មិនអាចជួយក្រុម V.Train ឡើងទៅក្បែរប្រអប់ ៤ក្រុមចុងក្រោយបានទេ បានត្រឹមរំកិលខ្លួនពីលេខ១៤ ទៅឈរលេខរៀងទី១២ និងមាន ៦ពិន្ទុប៉ុណ្ណោះ ។ រស់ ស៊ីចំរើន បានបន្ថែមថា រដូវកាលថ្មីនេះ ក្រុមខ្លួនហាក់ត្រៀមខ្លួនមិនសូវបានល្អនោះទេ ដោយសារកីឡាករភាគច្រើនជាប់រវល់ការងារចុះខេត្ត ប៉ុន្ដែខ្លួននឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីជួយក្រុម V.Train ស្វែងរកលទ្ធផលល្អប្រសើរ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត