ជើងខ្លាំងថៃនៀវ វ៉ាងចាន់ សុំសាកជាមួយមឿន សុខហ៊ុច នៅថ្ងៃអាទិត្យនេះ

នូ មករា May 5, 2017


ភ្នំពេញ៖ អ្នកប្រដាល់ជើងខ្លាំងកម្ពុជាមឿន សុខហ៊ុច មកពិក្លិបពុទ្ធសេរីវង្សកីឡានឹងប្រកួតជាមួយអ្នកប្រដាល់ជើងខ្លាំងថៃនៀវ វ៉ាងចាន់(Niev Vangchan) លើសង្វៀនអាឡិចហ្សង់របស់អាស៊ីអាគ្នេយ៍នៅព្រឹកថ្ងៃទី៧ ខែឧសភា ខាងមុខនេះ ។ អ្នកប្រដាល់ថៃរូបនេះពុំធ្លាប់មកប្រកួតនៅស្រុកខ្មែរទេតែបើតាមលោកញាន សុធីដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រដាល់របស់អាស៊ីអាគ្នេយ៍នោះថាអ្នកប្រដាល់ថៃរូបនេះវ៉ៃមិនអន់ទេ ។ លោកបានបន្តថា គូប្រកួតបើយកមកផ្អៀងមួយចំហៀងនោះគេមិនមើលឡើយ ។

កីឡាករ នៀវ វ៉ាងចាន់មានប្រវត្តិប្រកួតចំនួន ១០២ដង ឈ្នះ ៨៩ដង ចាញ់ ១២ដងនិងស្មើពិន្ទុ ១ ដង ។ បើតាមការឲ្យដឹងបន្ថែមនោះថាអ្នកប្រដាល់រូបនេះមានកណ្ដាបដៃធ្ងន់ និងប្រើជើងទាត់បានល្អនិងរហ័សទៀតផង ។ ចំពោះអ្នកប្រដាល់កម្ពុជាមឿន សុខហ៊ុចវិញគេជាអ្នកខ្លាំងមួយរូបដែលការប្រកួតរបស់គេកម្រជួបបរាជ័យណាស់ ។ ប្រសិនបើគេចាញ់នោះក៏គូប្រកួតត្រូវទ្រោមខ្លួនដែរ ។ សុខហ៊ុចមានកណ្ដាប់ដៃធ្ងន់ និងទាត់ចេញបានល្អ តែមួយរយៈនេះអ្នកប្រដាល់រូបនេះហាក់ដូចជាឆាប់ធ្លាកកម្លាំងណាស់ ។ គេមានប្រវត្តិប្រកួតចំនួន ១២៥ដង ឈ្នះ ៩៩ដងចាញ់ ២២ដងនិងស្នើពិន្ទុ ៤ ដង ។ ជំនួបលើសង្វៀនលើកដំបូងរបស់អ្នកប្រដាល់ទាំង ២ រូបនេះមិនដឹងថានរណាមានសមត្ថភាពដណ្ដើមបានជ័យជម្នះនោះឡើយ ៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត