បឹងកេតចេញទៅប្រកួតបង្គ្រប់កិច្ចពាន AFC Cup ក្រោយចាញ់ក្នុងដីស្ពឹកមុខ

នូ មករា May 2, 2017


ភ្នំពេញ៖ បន្ទាប់ពីបរាជ័យក្រោមថ្វីជើងក្រុមភ្នំពេញក្រោនស្ពឹកមុខ ៤-០ ក្រុមការពារតំណែងជើងឯកលីគកំពូលកម្ពុជា បឹងកេតអែហ្វស៊ី បានធ្វើដំណើរទៅដល់ទីក្រុងម៉ានីល ប្រទេសហ្វីលីពីនហើយ ដើម្បីត្រៀមខ្លួនប្រកួតបង្គ្រប់កិច្ចពានរង្វាន់ AFC Cup 2017 ជាមួយក្រុមម្ចាស់ផ្ទះ Global FC នាវេលាម៉ោង ៧៖៣៥នាទីយប់(ម៉ោងនៅកម្ពុជា) ថ្ងៃទី០៣ ខែឧសភាស្អែកនេះ ។

នេះគឺជាការប្រកួតបញ្ចប់ពូលF នៃពានលំដាប់ទី២ ប្រចាំទ្វីបអាស៊ីខាងលើ ខណៈក្រុមបឹងកេត បានជ្រុះចេញពីពាននេះទៅហើយ នៅឡើយតែការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ បន្ទាប់ពីឆ្លងកាត់ ៥ប្រកួតឈ្នះ១ ស្មើ១ និងចាញ់៣ មាន ៤ពិន្ទុឈរលេខរៀងទី៣ ។ រីឯកាលពីជួបគ្នាជើងទី១ ក្រុម Global បានយកឈ្នះម្ចាស់ផ្ទះបឹងកេត ២-០ ឯណោះ ។ ការប្រកួតនេះទៀតសោត ក្រុមកំពុងឈរកំពូលតារាងពិន្ទុ Global ក៏ទំនងជាមិនទុកមុខឲ្យក្រុមបឹងកេតដែរ ដោយសារក្រុមតំណាងប្រទេសហ្វីលីពីននេះ កំពុងត្រូវការ ៣ពិន្ទុបន្ថែម ដើម្បីគេចផុតពីការដណ្ដើមកៅអីពាន AFC Cup 2017 វគ្គបន្ដស្វ័យប្រវត្តិពីក្រុម Johor Darul Ta’zam របស់ម៉ាឡេស៊ី ដែលកំពុងមានពិន្ទុប្រកៀកប្រកិតគ្នាបច្ចុប្បន្ន ក្នុងនោះក្រុម Global មាន ១២ពិន្ទុ និងក្រុម Johor មាន ១០ពិន្ទុ តែនៅសល់ ១ប្រកួតក្នុងដៃដូចគ្នា ៕

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត