លីគកំពូលកម្ពុជា៖ ក្រោន ចាញ់វេស្ទើនមិនគួរឲ្យជឿ ខណៈស្វាយរៀង លត់ស៊ីម៉ាក់ ៧-០ ជាកាដូឆ្នាំថ្មី

នូ មករា April 9, 2017


ភ្នំពេញ៖ គួរឲ្យភ្ញាក់ផ្អើល! អតីតក្រុមជើងឯក ៦សម័យកាលភ្នំពេញក្រោន ដែលគេទទួលស្គាល់ជាក្រុមខ្លាំងមួយក្នុងលីគកំពូលកម្ពុជា ត្រូវបានក្រុមភ្ញៀវវេស្ទើនភ្នំពេញ យកឈ្នះដោយលទ្ធផល ៣-១ នៅកីឡដ្ឋាន RSN សខណៈក្រុមព្រះខ័នរាជស្វាយរៀង បានទទួល ៣ពិន្ទុបន្ថែម ដើម្បីពង្រឹងកៅអីកំពូលតារាងរបស់ខ្លួនកាន់តែដាច់ឆ្ងាយពីគូប្រជែង បន្ទាប់ពីបំបាក់ក្រុមម្ចាស់ផ្ទះស៊ីម៉ាក់ ដោយលទ្ធផល ៧-០ កាលពីម្សិលមិញ ។

ជាមួយនឹងការបង្ហាញទម្រង់លេងដ៏ល្អរបស់ក្រុមវេស្ទើនភ្នំពេញ ដែលកំពុងឈរលេខរៀងទី៧ នៃលីគកំពូលកម្ពុជា រដូវកាលថ្មីនេះ បានធ្វើឲ្យក្រុមម្ចាស់ផ្ទះភ្នំពេញក្រោនពិបាកទប់ទល់ជាខ្លាំង ។ តង់ទី១ កីឡាករ Abidon និង រ៉ុន រ៉ានី បានបំប៉ោងសំណាញ់ទីភ្នំពេញក្រោន ២គ្រាប់ បន្ទាប់ពីការនាំមុខរបស់ក្រុមម្ចាស់ផ្ទះត្រឹមនាទីទី៩ ដែលធ្វើសម្រេចដោយកីឡាករ ឈុំ ភីសា ។ ចូលតង់ទី២ កីឡារ Mattew Osa បានបន្ថែម ១គ្រាប់ទៀតឲ្យវេស្ទើន ដើម្បីនាំមុខ ៣-១ ហើយលទ្ធផលនេះ បានរក្សាដល់ចប់ការប្រកួត បើទោះបីភ្នំពេញក្រោនព្យាយាមវាយបកយ៉ាងណាក៏ដោយ ។ លទ្ធផលនេះដែរ បានធ្វើឲ្យក្រុមទាំងពីរក្សាចំណាត់ថ្នាក់បណ្ដោះអាសន្ននៅដដែល ពោលគឺភ្នំពេញក្រោនឈរលេខ៣ និងមាន ១១ពិន្ទុជាមួយលទ្ធផល ៧ប្រកួតឈ្នះ៣ ស្មើ២ និងចាញ់២ ខណៈវេស្ទើនឈរលេខ៧ មាន ៨ពិន្ទុដោយ ៧ប្រកួតឈ្នះ២ ស្មើ២ និងចាញ់៣ ។

ដោយឡែកក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង បានលត់ក្រុមស៊ីម៉ាក់យ៉ាងដៃ ក្រៅដីដោយលទ្ធផល ៧-០ ដែលធ្វើសម្រេចដោយកីឡាករ Obi ចំនួន ២គ្រាប់, Chigozie ចំនួន ២គ្រាប់, ណុប តុលា ចំនួន ២គ្រាប់ និង ១គ្រាប់ចុងក្រោយបំប៉ោងសំណាញ់ទីដោយកីឡាករ គន្ធា រ៉ាវ៉ាន់ ។ ជ័យជម្នះនេះ បានធ្វើឲ្យអតីតក្រុមជើងឯក ឆ្នាំ២០១៣នេះ រក្សាកៅអីកំពូលតារាងរបស់ខ្លួន ដោយមាន ១៩ពិន្ទុក្នុងដៃ បន្ទាប់ពីឆ្លងកាត់ ៧ប្រកួតឈ្នះ៦ និងស្មើ១ មិនស្គាល់ចាញ់ ៕

អត្ថបទ៖ បុត្រា

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត