លោក ស៊ាន បូរ៉ាត៖ គ្រូបង្វឹកត្រូវដឹកនាំអត្តពលិកទៅរកភាពល្បីល្បាញនៅលើឆាកអន្តរជាតិ!

នូ មករា April 8, 2017


ភ្នំពេញ៖ លោក ស៊ាន បូរ៉ាតដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាបានមានប្រសាសន៍ថា គ្រូបង្វឹកត្រូវដឹកនាំអត្តពលិកទៅរកភាពល្បីល្បាញនៅលើឆាកអន្តរជាតិ ដែលនេះគឺជាប្រសាសន៍មួយដ៍ល្អសម្រាប់គ្រូបង្វឹកគ្រប់ប្រភេទកីឡាទាំងអស់ ត្រូវដឹង និងត្រូវយល់ ពីការដឹកនាំអត្តពលិករបស់ខ្លួនម្នាក់ៗឲ្យទទួលបានលទ្ធផលល្អ និង ជោគជ័យខ្ពស់នៅលើកឆាកអន្តរជាតិ ជាពិសេសគឺ ត្រៀមខ្លួនឱ្យបានរួចរាល់ ក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ ២០២៣ រយៈពេល ៦ឆ្នាំខាងមុខនេះ។

លោក ស៊ាន បូរ៉ាត បានបន្ថែមថា៖ «ដើម្បីសម្រេចបានតាមផែនការមេស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣ សហព័ន្ធកីឡាជាតិទាំងអស់កុំមានការបាក់ទឹកចិត្ត និងចុះចាញ់រាល់ឧបសគ្គតូចធំទាំងឡាយ ពោលគឺខិតខំធ្វើយ៉ាងអភិវឌ្ឍន៍កីឡារបស់ខ្លួនឲ្យលេចធ្លោក្នុងឆាកអន្តរជាតិ។» លោកក៏បានជំរុញឲ្យគ្រូបង្វឹកទាំងអស់ត្រូវធ្វើជាគំរូល្អដល់កីឡាករជម្រើសជាតិ និងយុវជនថ្នាលក្នុងអំឡុងពេលប្រមូលផ្តុំហ្វឹកហាត់។ ការជំរុញនេះដោយសារគ្រូបង្វឹកជាអ្នកដើរតួនាទីដ៏សំខាន់ក្នុងការដឹកនាំទៅរកភាពល្បីល្បាញនៅលើឆាកអន្តរជាតិ។ ជាមួយគ្នានេះលោក ក៏ជំរុញឲ្យកីឡាករទាំងអស់ត្រូវយកចិត្តទុកហ្វឹកហាត់ផងដែរ ហើយកុំយកពេលវេលាហ្វឹកហាត់ជាពេលជួបជុំ និងកម្សាន្ត។

លោកបានបន្តថា៖ «សហព័ន្ធនីមួយៗត្រូវខិតខំហ្វឹកហាត់ឲ្យមានភាពលេចធ្លោរក្នុងយុទ្ធនាការហ្វឹកហាត និងគ្រប់ការប្រកួតកីឡាដែលបានចូលរួម ព្រោះការហ្វឹកហាត់មិនត្រឹមតែធ្វើឲ្យកម្លាំង និងប្រាជ្ញាស្មារតីរបស់យើងកាន់តែភ្លឺថ្លាប៉ុណ្ណោះទេ។ ពោលគឺទេពកោសល្យ និងភាពប៉ិនប្រសព្វរបស់យើងក៏បោះជំហានទៅមុខជាបន្តបន្ទាប់ដែរ។ ហើយយើងកុំភ្លេចនូវអ្វីដែលយើងបាននិងកំពុងធ្វើ គឺយើងមិនត្រូវបាក់ទឹកចិត្ត ឬចុះចាញ់ពេលជួបបញ្ហាតូច ឬធំនោះទេ»៕

អត្ថបទ៖ រត្ន័

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត