មន្ដ្រីជាន់ខ្ពស់ក្រុមប្រឹក្សាអូឡាំពិកម៉ាឡេស៊ី ផ្ដល់យោបល់ឱ្យកម្ពុជាគួររៀបចំការប្រកួតអន្តរជាតិឲ្យបានច្រើនដងក្នុង១ឆ្នាំ

នូ មករា March 21, 2017


ភ្នំពេញ៖​ លោក Sieh Kok Chi តំណាងក្រុមប្រឹក្សាអូឡាំពិកម៉ាឡេស៊ី បានមានប្រសាសន៍ថា​  កម្ពុជាគួររៀបចំការប្រកួតអន្តរជាតិឲ្យបានច្រើនដងក្នុង១ឆ្នាំ ដែលមតិនេះបានលើកឡើងក្រោយពីលោកបានចូលរួមក្នុងពិធីសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០១៦ និងលើកទិសដៅឆ្នាំ២០១៧ របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកាលពីម្សិលមិញនេះ ក្នុងគោលបំណងជួយជំរុញសមត្ថភាពរបស់អត្តពលិកកម្ពុជាឲ្យទទួលបានបច្ចេកទេសល្អៗ និងទទួលបានជោគជ័យ មុនកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមនាឆ្នាំ២០២៣។

លោក Sieh Kok Chi បានមានប្រសាសន៍បែបនេះថា ដើម្បីបង្កើនសមត្ថភាពមន្ដ្រីជំនាញ ពិសេសធនធានកីឡាករ-កីឡាការិនី ក្រៅពីរៀបចំថ្នាលបណ្ដុះបណ្ដាល និងកម្មវិធីប្រកួតថ្នាក់ជាតិហើយនោះ សហព័ន្ធកីឡាជាតិនីមួយៗ គួរព្យាយាមរៀបចំការប្រកួតអន្ដរជាតិឲ្យបានច្រើន ព្រោះការធ្វើបែបនេះនឹងបង្កើនសមត្ថភាពកីឡាករ-កីឡាការិនីកាន់តែរីកចម្រើន និងដឹងពីចំណុចខ្វះខាតត្រូវបំពេញបន្ថែម ។ ប៉ុន្ដែកន្លងមកលោកឃើញ មានសហព័ន្ធកីឡាជាតិកម្ពុជាមិនច្រើននោះទេដែលមានរៀបចំព្រឹត្តិការណ៍អន្ដរជាតិ ដូច្នេះលោកបានអំពាវដល់ថ្នាក់ដឹកនាំសហព័ន្ធទាំងអស់គួរគិតគូលើបញ្ហានេះដើម្បីគោលដៅឆ្ពោះទៅដណ្ដើមមេដាយស៊ីហ្គេម ឆ្នាំ២០២៣នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

លោកបានបន្តថា ដំណើរឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣របស់កម្ពជា កំពុងមានភាពល្អប្រសើរបន្ទាប់ពីមានការកែទម្រង់ស៊ីជម្រៅលើសហព័ន្ធកីឡាជាតិរបស់ខ្លួន ប៉ុន្ដែបេសកកម្មមួយនេះមិនមែនផ្អែកលើគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឬក្រសួងអប់រំ យុវជន និងកីឡា ទើបបានផ្លែផ្កានោះទេ សំខាន់បំផុត គឺសហព័ន្ធកីឡាជាតិផ្ទាល់ត្រូវចំរៀបចំឲ្យបានល្អដោយខ្លួនឯង ។ គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាកំពុងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ដើម្បីជំរុញការអភិវឌ្ឍន៍ និងជម្រុះយកសហព័ន្ធមានសក្ដានុពលដើម្បីត្រៀមទទួលភ្ញៀវក្នុងការប្រកួតកីឡាស៊ីហ្គេមដែលនៅសល់ជាង ៦ឆ្នាំទៀតនោះ៕

អត្ថបទ៖​ រត្ន័

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត