ក្រុមវិសាខា លើកពានជើងឯកបាល់ទះខេមបូឌានលីគ ក្រោយយកឈ្នះកងពលធំអន្តរាគមន៍លេខ៣ ដោយជោគជ័យ

នូ មករា February 21, 2017


ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី១៨ ខែកុម្ភៈកន្លងទៅថ្មីៗនេះ ក្រុមកីឡាបាល់ទះវិសាខាបានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ ខេមបូឌានលីគ លើកទី១ ឆ្នាំ២០១៧ ដែលមានអមដោយទឹកប្រាក់២៧លានរៀល បន្ទាប់ពី យកឈ្នះលើកក្រុមកីឡាបាល់ទះ កងពលធំអន្តរាគមន៍ លេខ៣ក្នុងលទ្ធផល ៣-១សិត ។ ក្រុមកីឡាបាល់ទះ កងពលធំអន្តរាគមន៍លេខ៣ដែលទទួលបានចំណាត់ថ្នាក់លេខ២នោះ បានទទួលប្រាក់រង្វាន់ ទឹកប្រាក់១២លានរៀល ចំណាត់ថ្នាក់លេខ៣ បានលើក្រុមកីឡា បាល់ទះក្រសួងមហាផ្ទៃ ទឹកប្រាក់២៧លានរៀល ៨លានរៀល និងចំណាត់ថ្នាក់លេខ៤ បានលើក្រុមកីឡាបាល់ទះសាលាខេត្តកំពង់ចាម ៤លានរៀល។
 
ថ្លែងក្នុងពិធីបិទ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាលោក ស៊ាន បូរ៉ាតបានមានប្រសាសន៍ថា៖ សូមអរគុណដល់ សហភាព សហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង ដែលបានរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង ជាលើកដំបូង ដោយមានការឧបត្តម្ភពីក្រុមហ៊ុនស្រាបៀរកម្ពុជា។ ដើម្បីលើកកម្ពស់ប្រសិទ្ធិភាពកីឡាបាល់ទះឲ្យកាន់តែរីកចម្រើនឡើងថែមទៀត ខ្ញុំយល់ថា ក្នុងបរិបទនៃការរីកចម្រើនរបស់សង្គមជាតិ ក៏ដូចជាពិភពលោកទាំងមូល គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់គួរមានការ យកចិត្តទុក សហការ រួបរួមគ្នាឲ្យបានល្អដោយបង្កើននូវសាមគ្គីភាព ក្នុងគោលបំណងបំផុល ចលនាអប់រំកាយ និងកីឡា ក្នុងជួរសិស្ស និស្សិតនិងមហាជន ដើម្បីឲ្យសក្តានុពលគ្រប់ដណ្តប់ ទាំងបរិមាណ និងគុណភាព ៕

អត្ថបទ៖ រត្ន័

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត