លោក Jose Mourinho ត្រូវពិន័យពីការបញ្ចេញមតិទៅលើអាជ្ញាកណ្តាលមុនការប្រកួតជាមួយក្លឹប Liverpool

លី រិទ្ធី October 28, 2016


screen-shot-2016-10-28-at-9-31-27-am

អ្នកចាត់ការទូទៅក្លឹប Manchester United លោក Jose Mourinho ត្រូវបានពីន័យដោយសមាគមន៍បាល់ទាត់ពីការបញ្ជេញមតិទៅលើអាជ្ញាកណ្តាលមុនការប្រកួតថា៖ “នេះជាការប្រកួតពិបាកមួយសម្រាប់លោក Anthony Taylor” ក្នុងការប្រកួតជាមួយក្លឹបហង្សក្រហម Liverpool។

លោក Mourinho បានបញ្ចេញមតិនេះកាលពីថ្ងៃទី ១៧ តុលា ទៅលើលោក Taylor ដែលបានដាក់សម្ពាធទៅលើអាជ្ញាកណ្តាលរូបនេះ។

បើតាមច្បាប់អ្នកចាត់ការទូទៅមិនអាចនិយាយពីអាជ្ញាកណ្តាលបាននោះទេមុនការប្រកួត ប៉ុន្តែលោក Jose បាននិយាយពីអាជ្ញាកណ្តាលហើយត្រូវបានគណៈកម្មាធិការនៃសហគមន៍បាល់ទាត់យល់ថាការបញ្ចេញមតិនេះគឹយុទ្ធសាស្រ្តផ្នែកចិត្តសាស្រ្តមុនការប្រកួត។

លោក Mourinho មានពេលរហូតដល់ថ្ងៃទី ៣១ តុលា ដើម្បីបកស្រាយពីការពិន័យពីបទអាកប្បកិរិយាមិនសមរម្យនេះ។

screen-shot-2016-10-28-at-9-33-44-am

 

គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ នោះទេដែលអ្នកចាត់ការទូទៅសញ្ជាតិ ព័រតុយហ្គាល រូបនេះត្រូវបានពិន័យពិបទនេះដោយការពីខែ វិចិ្ឆកា ឆ្នាំមុនអ្នកចាត់ការទូទៅរូបនេះត្រូវបានពិន័យជាប្រាក់ ៤០,០០០ ដុល្លា និង ពិន័យចូលទីលានមួយប្រកួត។ ក្រោយមកលោក Mourinho ក៏ត្រូវបានពិន័យជាទឹកប្រាក់ ៥០,០០០ ដុល្លា បន្ទាប់ពីបាននិយាយថាអាជ្ញាកណ្តាលមិនហ៊ានផ្តល់បាល់ពិន័យដល់ក្លឹប Chelsea ដែលបានចាញ់ក្លឹប Southampton ៣-១ កាលពីខែតុលា៕

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ BBC Sports

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត