លេងមែនទែនហើយ! ចិន តែងតាំងបុរសខ្លាំងដែលដឹកនាំអុីតាលីឈ្នះ World Cup 2006 ជាគ្រូជម្រើសជាតិ!

នូ មករា October 26, 2016


ប៉េកាំង៖  អ្នកចាត់ការទូទៅដែលបានដឹកនាំក្រុមជម្រើសជាតិអ៊ីតាលីឈ្នះជើងឯក FIFA World Cup កាលពីឆ្នាំ២០០៦ លោក Marcello Lippi ត្រូវបានសហព័ន្ធបាល់ទាត់ប្រទេសចិន សម្រេចតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិចិនជាផ្លូវការហើយ។ ដូច្នេះ លោក Lippi នឹងចូលជំនួសតំណែងលោក Gao Hongbo ដែលបានលាលែងកាលពីដើមខែនេះបន្ទាប់ពីក្រុមជម្រើសជាតិចិន បាត់បង់ឱកាសក្នុងការឡើងបន្តទៅវគ្គបន្ទាប់នៃការប្រកួត 2018 FIFA World Cup ក្រោយចាញ់ក្រុមអ៊ូបេគីស្ថាន ក្នុងលទ្ធផល ២-០ រួចមក ជាហេតុធ្វើឱ្យក្រុមជម្រើសជាតិចិន មានតែមួយពិន្ទុប៉ុណ្ណោះក្នុងការប្រកួត ៤ ប្រកួតកន្លងមកក្នុងវគ្គជម្រុះ World Cup តំបន់អាសុីនេះ។

16424264

តាមពិតទៅ ដំបូងឡើយអ្នកចាត់ការទូទៅសញ្ជាតិអ៊ីតាលី រូបនេះគ្រងនឹងជំនួសតំណែងលោក Luiz Felipe Scolari ដោយចូលដឹកនាំក្លឹបយក្សរបស់ប្រទេសចិន Guangzhou Evergrade នារដូវកាលក្រោយ ប៉ុន្តែនៅពេលនេះបែរជាត្រូវបានសហព័ន្ធបាល់ទាត់ប្រទេសចិនប្រកាសតែងតាំងជាគ្រូបង្គោលក្រុមជម្រើសជាតិចិនទៅវិញ ដោយលោកត្រូវបានទទួលស្គាល់ជាផ្លូវការតាំងតែពីថ្ងៃទី២២ ខែតុលា មកម្ល៉េះ។

China's Guangzhou Evergrande World Cup-winning coach Marcello Lippi signals to his players as they play against Australia's Melbourne Victory during the AFC Champions League group G first round match at the Tianhe Sport Center in Guangzhou, southern China's Guangdong province on February 26, 2014. Guangzhou beat Melbourne 4-2. CHINA OUT AFP PHOTO (Photo credit should read STR/AFP/Getty Images)

គួរបញ្ជាក់ថា អ្នកចាត់ការទូទៅវ័យ ៦៨ ឆ្នាំរូបនេះធ្លាប់បានដឹកនាំក្រុមអុីតាលីឈ្នះជើងឯក 2006 FIFA World Cup with , ឈ្នះជើងឯក Serie A ចំនួន ៥ ដង, ឈ្នះជើងឯក UEFA Champions League កាលនៅដឹកនាំក្លឹប Juventus ព្រមទាំងបានជួយឱ្យក្លឹប Guangzhou Evergrande បានឈ្នះជើងឯក Chinese Super League បាន ៣ ដងថែមទៀត ជាមួយគ្នានេះ លោកក៏បានជួយឲ្យក្លឹបនេះឈ្នះជើងឯក 2013 AFC Champions League ផងដែរ៕screen-shot-2016-10-25-at-4-03-47-pm

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ AFC

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត