គ្រូបង្វឹកថៃ ចង់បានលទ្ធផលល្អឥតខ្ចោះក្នុងការប្រកួតវគ្គជម្រុះពូល AFF Suzuki Cup 2016

នូ មករា October 25, 2016


ថៃ៖ គ្រូបង្វឹកក្រុមជម្រើសជាតិថៃ លោក Kiatisuk Senamuang ដែលធ្លាប់បានដឹកនាំក្រុមរបស់ខ្លួនឱ្យបានគ្រងតំណែងជើងឯក AFF Suzuki Cup 2014 កន្លងទៅនោះ បានពោលថា លោកចង់បានលទ្ធផលល្អឥតខ្ចោះនៅក្នុងការប្រកួត AFF Suzuki Cup 2016 វគ្គជម្រុះពូលដែលនឹងចាប់ផ្តើមនៅចុងខែវិច្ឆិកា ខាងមុខនេះ ខណៈដែលក្រុមជម្រើសជាតិថៃ ត្រូវស្ថិតនៅពូល A ជាមួយក្រុមជើងឯក ៤ សម័យសិង្ហបុរី, ម្ចាស់ផ្ទះហ្វីលីពីន និង ឥណ្ឌូនេស៊ី នោះ។

AFF Suzuki Cup Group Stage

លោក Kiatisuk បានលើកឡើងថា៖ «នេះជាពូលដែលពិបាក ដោយក្រុមទាំងអស់សុទ្ធតែមានចំណុចខ្លាំង ហើយពួកគេសុទ្ធតែមានទម្រង់លេងល្អគ្រប់ប្រកួត។ យ៉ាងអាចមើលឃើញថា ក្រុមហ្វីលីពីនកំពុងតែឡើងជើង ខណៈក្រុមឥណ្ឌូនេស៊ីជាក្រុមដែលយើងមិនអាចមើលរំលងបាន។»  លោកបានបន្តថា៖ «យើងមិនអាចមើលងាយគូប្រកួតរបស់យើងនោះទេ ហើយយើងត្រូវចំណាយពេលដើម្បីវិភាគចំណុចខ្លាំង និងខ្សោយរបស់ពួកគេ។ យើងពិតជាចង់ឈ្នះហើយទទួលបាន ៩ ពិន្ទុ ជាពិសេសគោលដៅរបស់យើងគឺឈ្នះជើងឯកម្តងទៀត។»

KIATISUK

ប្រែសម្រួលដោយ៖ រិទ្ធី

ប្រភព៖ Football Channel Asia

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត