Ligue 1: លទ្ធផល និងតារាងពិន្ទុសរុបក្រោយសប្តាហ៍ទី ១០

លី រិទ្ធី October 24, 2016


សម្រាប់ការប្រកួតសប្តាហ៍ទី ១០ នេះក្លឹបកំពូលតារាង OGC Nice បន្តឈកំពូលតារាងក្រោយការប្រកួតសប្តាហ៍នេះបានបញ្ចប់។ ក្លឹបដែលកំពុងឈនៅកំពូលតារាងពិន្ទុបច្ចុប្បន្ន OGC Nice បន្តជ័យជម្នះរបស់ខ្លួនបន្ទាប់ពីបានយកឈ្នះលើក្លឹប Metz ក្នុងលទ្ធផល ៤-២។

សម្រាប់ការប្រកួតរវាងក្លឹបជើងឯករដូវកាលមុន PSG ជាមួយក្លឹប Marseille នៅសប្តាហ៍នេះដែលជាការប្រកួតធំប្រចាំសប្តាហ៍នោះបានបញ្ចប់ទៅក្នុងលទ្ធផល ០-០។  ខណៈក្លឹប Lyon  ទទួលបរាជ័យ⁣⁣⁣ ៣-១ ចាញ់ក្រុម Guingamp។

ក្រោយការប្រកួតសប្តាហ៍ទី ១០ នេះបានបញ្ចប់ក្លឹប OGC Nice ឈនៅកំពូលតារាងពិន្ទុសរុបដែលមាន ២៦ ពិន្ទុ ក្លឹប Monaco ឡើងមកឈនៅលេខ ២ មាន ២២ ពិន្ទុ ខណៈក្លឹប PSG ធ្លាក់មកឈនៅលេខ ៣ មាន ២០ ពិន្ទុស្របពេលដែលក្លឹប Toulouse ធ្លាក់មកឈនៅលេខ ៤ មាន ១៨ ពិន្ទុ។ ខាងក្រោមជាលទ្ធផល និងតារាងពិន្ទុសរុបក្រោយការប្រកួតសប្តាហ៍ទី ១០ នេះ៕

week-10

screen-shot-2016-10-24-at-10-32-44-am

អត្ថបទ៖ រិទ្ធី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត