Thai League: ក្លឹប CHIANGRAI UTD តែងតាំងអតីតគ្រូ Buriram United លោក ALEX GAMA ជាគ្រូបង្គោល

លី រិទ្ធី October 21, 2016


ក្លឹប Chiangrai United ដែលបច្ចុប្បន្នកំពុងតែលេងនៅលីកកំពូលនៃប្រទេសថៃ  Thai League បានតែងតាំងគ្រូបង្គោលថ្មីដែលជាអតីតគ្រូបង្គោលក្លឹប Buriram United លោក Alexandre Gama។

បន្ទាប់ពីបានបញ្ចប់រដូវកាល ២០១៦ ក្នុងចំណាត់ថ្នាក់លេខ ៨ រួចមក ក្លឹប Chiangrai United កំពុងតែសម្លឹងមើលការចាប់ផ្តើមថ្មីនារដូវកាល ២០១៧ ខាងមុខនេះ។ ពួកគេបានផ្លាស់ប្តូរក្រុមការងារផ្នែកគ្រូបង្វឹង។ អតីតគ្រូបង្គោលក្លឹប Buriram United លោក Alexandre Gama នឹងជំនួសដំណែងលោក Teerasak Po-on ចាប់ផ្តើមពីខែធ្នូ ២០១៦ នេះ។

លោក Alexandre Gama បានចែកផ្លូវជាមួយក្លឹប Buriram United នៅពាក់កណ្តាលរដូវកាល ២០១៦ នៃការប្រកួត Thai League។ គ្រូបង្គោលវ័យ ៤៨ ឆ្នាំសញ្ជាតិ ប្រ៊េលស៊ីល រូបនេះបានជួយឲ្យក្លឹបឈ្នះពាន ៨ ក្នុងរយៈពេល ២ ឆ្នាំចន្លោះឆ្នាំ ២០១៤ ដល់ ឆ្នាំ ២០១៦៕

14705765_1647074658917495_6459016368295783793_n

ប្រែសម្រួលដោយ៖ រិទ្ធី
ប្រភព៖ FFT

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត