ព្រឹត្តិការណ៍កីឡាជាតិ៖ ប៉េតង់នឹងមានអត្តពលិក ១០៥នាក់ចូលរួមប្រកួត

នូ មករា October 20, 2016


ភ្នំពេញ៖ ប៉េតង់គឺជាកីឡាមួួយប្រភេទនៅក្នុងចំណោមកីឡាទំាង ១៥ ដែលនឹងត្រូវដាក់ឱ្យប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ ឆ្នាំ២០១៦ នេះហើយបើតាមការឲ្យដឹងចុងក្រោយនេះសម្រាប់ប្រភេទកីឡាប៉េតង់នឹងមានកីឡាករ កីឡាការិនីមកពីបណ្តា ៧រាជធានី-ខេត្តព្រម ទាំងក្រសួង ២ចូលរួម គឺក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តស្វាយរៀង ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដោយមានកីឡាករ-កីឡាការិនីចំនួន ១០៥នាក់ ក្នុងនោះមានកីឡាករ ៦៦នាក់ និងកីឡាការិនី ៣៩នាក់ តែតួរលេខនេះអាចនឹងមានការប្រែប្រួល។

14798931_1166634483407516_2074611575_n

ចំពោះវិញ្ញាសាវិញរួមមានចំនួន ១១ គឺវាយយកពិន្ទុបុរស, វិញ្ញាសាវាយយកពិន្ទុនារី, វិញ្ញាសាវាយទោលបុរស ១ទល់១នាក់,  វិញ្ញាសាវាយទោលនារី,  វិញ្ញាសាវាយគូបុរស, វិញ្ញាសាវាយគូនារី, វិញ្ញាសាវាយចម្រុះបុរសនារី២ទល់២នាក់, វិញ្ញាសាវាយចម្រុះបុរស២នាក់នារី១នាក់ និងវិញ្ញាសាវាយចម្រុះបុរស១នាក់នារី២នាក់ ព្រមទាំងវិញ្ញាសាវាយបុរស៣ទល់៣នាក់ និងវិញ្ញាសាវាយនារី៣ទល់៣នាក់៕

អត្ថបទ៖ វ៉ាន្នី

មតិយោបល់

វីដេអូ

ការប្រកួតកីឡាបាល់ទះ Leo Cup National Volleyball 2015 ផ្តើមរដូវកាលថ្មីជាមួយនឹងការគាំទ្រទ្វេដង!

ពីមួយឆ្នាំទៅមួយឆ្នាំវិស័យកីឡា បានទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្ត នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគួរឱ្យកត់សម្គាល់ ជាមួយគ្នានេះដែរ … អានបន្ត

ផលិតកម្មថោនទទួលការព្រមាន ៦ចំណុចពីក្រសួងវប្បធម៌ក្រោយចេញបទ «ជីវិតអ្នកប្រដាល់»

ភ្នំពេញ៖ បទចម្រៀងដែលមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលច្រៀងដោយលោក … អានបន្ត